ឱកាសល្អសម្រាប់សិស្សថ្នាក់ទី ១២ Chang’an University បើកទទួលពាក្យអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន ឆ្នាំសិក្សា ២០២៦ នេះ
Sreymom ChaFEBRUARY 10 2026

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ – សាកលវិទ្យាល័យ Chang’an University នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ និងការចូលរៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦ សម្រាប់និស្សិតអន្តរជាតិ រួមទាំងនិស្សិតកម្ពុជាផងដែរ។

Photo 2026 02 10 10 40 30


យោងតាមសេចក្តីជូនដំណឹងពីការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិនៃ សាកលវិទ្យាល័យ Chang’an នេះដែលមានទីតាំងនៅទីក្រុង ស៊ី អាន ខេត្តសានស៊ី ប្រទេសចិន នឹងជ្រើសរើសនិស្សិតកម្ពុជាសរុបចំនួន ២៥ នាក់ សម្រាប់ការចូលរៀនថ្នាក់បរិញ្ញាបត្រ ដែលក្នុងនោះមាន ១៥ នាក់ជានិស្សិតអាហារូបករណ៍ និង ១០ នាក់ជានិស្សិតបង់ថ្លៃ

Photo 2026 02 10 10 40 16


អាហារូបករណ៍ដែលផ្តល់ជូននេះត្រូវបានបែងចែកជា ៣ ប្រភេទ។ អាហារូបករណ៍ប្រភេទទី១ ផ្តល់ជូនការបញ្ចុះថ្លៃសិក្សា ៥០ ភាគរយ (នៅតម្លៃ $1,150) សម្រាប់ថ្លៃសិក្សាប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភរស់នៅប្រចាំខែ ១,៥០០ យ័ន សម្រាប់រយៈពេល ១០ ខែដំបូង។ ចំណែកអាហារូបករណ៍ប្រភេទទី២ ផ្តល់ជូនកន្លែងស្នាក់នៅក្នុងបរិវេណសាកលវិទ្យាល័យ និងប្រាក់ឧបត្ថម្ភរស់នៅក្នុងអត្រាដូចគ្នានិងអាហារូបករណ៍ប្រភេទទី១ លក្ខខណ្ឌប្រភេទទី៣ គឺសម្រាប់និស្សិតបង់ថ្លៃសិក្សាផ្ទាល់ខ្លួន។

Photo 2026 02 10 10 40 09


សាកលវិទ្យាល័យ Chang’an ផ្តល់ជូនកម្មវិធីសិក្សាជាច្រើនវិស័យ រួមមាន វិស្វកម្ម និងបច្ចេកវិទ្យា វិស្វកម្មដឹកជញ្ជូន និងសំណង់ វិទ្យាសាស្ត្រកុំព្យូទ័រ សេដ្ឋកិច្ច និងគ្រប់គ្រង ស្ថាបត្យកម្ម និងផែនការទីក្រុង ព្រមទាំងវិស័យភាសាបរទេសផងដែរ។ កម្មវិធីសិក្សាត្រូវបានបង្រៀនជាភាសាអង់គ្លេស ឬភាសាចិន

Photo 2026 02 10 10 40 03


បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវមានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាសិស្សថ្នាក់ទី១២។ លើសពីនេះ ត្រូវមានសុខភាពល្អ លិខិតឆ្លងដែនមានសុពលភាព និងលិខិតថ្កោលទោស។ វិញ្ញាបនបត្រភាសាអង់គ្លេស ឬភាសាចិន នឹងត្រូវបានចាត់ទុកជាបេក្ខជនដែលមានអតិភាព ប្រសិនបើមាន។

Photo 2026 02 10 10 41 31


ដំណើរការជ្រើសរើសនឹងចាប់ផ្តើមពីការដាក់ពាក្យ និងឯកសារតាមរយៈ ការិយាល័យ SAA នៅរាជធានីភ្នំពេញ បន្ទាប់មកបេក្ខជនដែលជាប់ជម្រើសដំបូង នឹងត្រូវបានអញ្ជើញចូលរួមសម្ភាសន៍។ លទ្ធផលជ្រើសរើសចុងក្រោយ គ្រោងនឹងប្រកាសនៅ ខែមីនា ឆ្នាំ២០២៦។


សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងការិយាល័យ SAA តាមលេខទូរស័ព្ទ 010 703 706 / 017 703 706 ឬតាមរយៈ Telegram ៖ https://t.me/SAAAbroad
ទីតាំង ៖ ផ្ទះលេខ79 ផ្លូវលេខ95 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia