ក្រុមហ៊ុនដ៏ធំ១ របស់ចិន កំពុងស្វែងរកទីតាំងថ្មីដើម្បីបង្កើតរោងចក្រនៅកម្ពុជា
ធី ស្រីល័ក្ខJANUARY 15 2026930 views

ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិនដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំហើយក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប ពេលនេះបានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះក្រុមហ៊ុនមានបំណងស្វែងរកទីតាំងដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។ នេះបើតាមការដកស្រង់ចេញពីគណៈកម្មាធិការវិនិយោគកម្ពុជា។

 

ជាក់ស្តែង កាលពីព្រឹកមិញនេះឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក តាយ ស៊ូមីង(Dai Shuming) អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដោយមានការសម្របសម្រួលពីសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។

១០  

នៅក្នុងជំនួបខាងលើ លោក តាយ ស៊ូមីង បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិនដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. បានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលលើកនេះក្រុមហ៊ុនមានបំណងស្វែងរកទីតាំងដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។

១១

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើដល់ក្រុមហ៊ុនឱ្យធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគក្នុងកន្សោមឧស្សាហកម្មតែមួយ និងបង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឬអាចពិចារណាក្នុងការជ្រើសរើសទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណាដែលពុំសូវមានប្រជាពលរដ្ឋដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ មួយវិញទៀត ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីប្រភពនៃវត្ថុធាតុដើមដូចជាកំទេចឈើដែលប្រើសម្រាប់ផលិតជាថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ៕

១២

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia