ដំណឹង! រាជរដ្ឋាភិបាល ប្រកាសបន្តពន្យារការលើកលែងពន្ធប្រថាប់ត្រាលើការទិញ-លក់លំនៅឋាន
ធី ស្រីល័ក្ខJANUARY 22 202615 views

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការបន្តពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែល មានតម្លៃក្រោម ឬស្មើ ឬលើស ៧ ម៉ឺន និង ២១ ម៉ឺន ដុល្លារអាមេរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

 

ការលើកលែងពន្ធខាងលើធ្វើឡើងដោយ អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យ បន្ថែមទៀត។ ដោយការលើកលែងពន្ធនេះបានដូចខាងក្រោម៖

 

. បន្តពន្យារពេលអនុវត្តសេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពី ការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់ អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៦ ក៏ទទួលបានការលើកលែងនិងអនុគ្រោះពន្ធ ដូចមានកំណត់ក្នុងចំណុច ខ នៃ សេចក្តីជូនដំណឹងលេខ ០២០ សហវ.ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ។

 

. បន្តពន្យារពេលអនុវត្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចមានកំណត់ក្នុងចំណុច ១ នៃសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣៦

គូសបញ្ជាក់ថា ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia