ធនាគារធំមួយអាល្លឺម៉ងថា មាសនឹងឡើងដល់តម្លៃនេះ ពេលអាមេរិកទម្លាក់ការប្រាក់នៅចុងឆ្នាំនេះ
Toeuy HongMARCH 31 20265.9 K views

 

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហាងឆេងមាសបានធ្លាក់ថ្លៃខ្លាំងគួរឲ្យកត់សម្គាល់ដោយសារតែប្រេងឡើងថ្លៃ ក្រុមអ្នកវិនិយោគបានលក់មាសហើយនាំគ្នាទៅវិនិយោគលើហាងឆេងប្រេងដែលដាក់សម្ពាធឲ្យមាសធ្លាក់ថ្លៃខ្លាំង។

 

យ៉ាងណាមិញ ធនាគារធំមួយរបស់អាល្លឺម៉ង់គឺធនាគារ Commerzbank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៥០០០ដុល្លារក្នុងមួយអោន( ស្មើនឹង៦០២៤ដុល្លារក្នុង១តម្លឹងឬ៦០២ដុល្លារក្នុងមួយជី)នៅត្រឹមចុងឆ្នាំ២០២៦នេះ។

 

លោកស្រី Thu Lan Nguyen ប្រធានផ្នែកស្រាវជ្រាវផលិតផលនិងFX នៃធនាគារ Commerzbank បានឲ្យដឹងថាសង្រ្គាមនៅប្រទេសអ៊ីរ៉ង់នៅបញ្ចប់នៅត្រឹមរដូវក្ដៅឆ្នាំនេះ ហើយធនាគារកណ្ដាលរបស់អាមេរិកអាចនឹងទម្លាក់ការប្រាក់នៅអំឡុងឆ្នាំនេះ។

 

លោកស្រីបានបន្តទៀតថា ធនាគារកណ្ដាលរបស់អាមេរិករំពឹងថានឹងទម្លាក់អត្រាការប្រាក់នៅចុងឆ្នាំនេះដែលធ្វើឲ្យមាសកាន់តែមានភាពទាក់ទាញនឹងមាសនឹងកាន់តែឡើងថ្លៃថែមទៀត។ ត្រង់នេះដែរ លោកស្រីក៏បានបង្ហើបផងដែរថានៅចុងឆ្នាំនេះប្រាក់នឹងឡើងដល់៩០ដុល្លារ ហើយនៅចុងឆ្នាំ២០២៧ប្រាក់ឡើងដល់៩៥ដុល្លារផងដែរ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia