តាមដានផង! មាសប្រែប្រួលជាង១០០លេខ ក្រោយលេចចេញទិន្នន័យមួយនេះនៅទឹកដីអាមេរិក!
Toeuy HongAUGUST 5 20261.9 K views

 នៅថ្ងៃពុធទី៥ ខែសីហាឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសអន្តរជាតិមានការប្រែប្រួលខ្លាំងពោលគឺហាងឆេងមាសអន្តរជាតិឡើងថ្លៃជាង១០០ដុល្លារ ដោយឡើងដល់៤១៤០ដុល្លារក្នុងមួយអោន(ស្មើនឹង៤៩៨៧ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៤៩៧៨ដុល្លារក្នុងមួយជី)

 

ហាងឆេងមាសចាប់ផ្ដើមឡើងថ្លៃជាង១០០លេខ បន្ទាប់ពីអាមេរិកបញ្ចេញទិន្នន័យថាតម្រូវការការងារនៅសហរដ្ឋអាមេរិកមានការថយចុះ។ តម្រូវការការងារនៅអាមេរិកថយចុះគឺធ្វើឲ្យមាសមានភាពទាក់ទាញហើយអ្នកវិនិយោគចាប់ផ្ដើមវិនិយោគលើមាសព្រោះពួកគេរំពឹងថាសេដ្ឋកិច្ចអាមេរិកមានភាពល្អប្រសើរ ហើយធនាគារកណ្ដាលអាចនឹងមិនដំឡើងការប្រាក់ដុល្លារឡើយ។ ហើយកាលណាអាមេរិកមិនដំឡើងការប្រាក់ដុល្លារឬទម្លាក់ការប្រាក់ដុល្លារនោះធ្វើឲ្យមាសភាពទាក់ទាញហើយមាសកាន់តែឡើងថ្លៃ។

 

ក្រៅពីទិន្នន័យតម្រូវការការងារចុះដែលរុញមាសឲ្យឡើង ក៏មានកត្តាផ្សេងទៀតដែលធ្វើឲ្យមាសឡើងថ្លៃខ្លាំងផងដែរ។ ជាក់ស្ដែងប្រាក់ដុល្លារសហរដ្ឋអាមេរិកចុះខ្សោយបានរុញមាសឲ្យកាន់តែឡើងថ្លៃ។ មាសតែងតែដើរផ្ទុយនឹងប្រាក់ដុល្លារ ដូច្នេះបើដុល្លារចុះខ្សោយនោះមាសនឹងកាន់តែឡើងថ្លៃ។

 

គួរបញ្ជាក់ផងដែរថាទាក់ទងនឹងហាងឆេងមាសអន្តរជាតិនេះដែរ ធនាគារ ធំបំផុតរបស់សហរដ្ឋអាមេរិក គឺធនាគារ JP Morgan បានព្យាករថាមុនដាច់ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសអន្តរជាតិអាចហក់ឡើងដល់៦៣០០ដុល្លារក្នុងមួយអោន(ស្មើនឹង៧៥៩០ដុល្លារក្នុង១តម្លឹងឬស្មើនឹង៧៥៩ដុល្លារក្នុងមួយជី)៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia