មិនមានមាសតម្លៃទាបទេ! អ្នកជំនាញថាចង់ចំណេញពីមាស នេះជាតម្លៃដែលអ្នកគួររងចាំទិញ!
Toeuy HongMAY 7 202675 views

 នៅក្នុងស្ថានភាពបច្ចុប្បន្ន បើអ្នករងតម្លៃមាសធ្លាក់មកទាប ហើយចាំទិញគឺអ្នកមិនងាយទិញបានឡើយព្រោះស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ តម្លៃហាងឆេងមាសមិនងាយធ្លាក់ថ្លៃគំហុកខ្លាំងមកតម្លៃទាប់ឡើយ។ ជាក់ស្ដែងនៅថ្ងៃនេះមាសបានចាប់ផ្ដើមឡើងដល់៤៧០៩ដុល្លារក្នុងមួយអោន(ស្មើនឹង៥៦៧៣ដុល្លារក្នុងមួយតម្លឹងឬ៥៧៦ដុល្លារក្នុងមួយជី។

 

ជុំវិញតម្លៃហាងឆេងមាសនេះដែរ លោក រី ចិត្រា Senior  Sale Business Constant នៃក្រុមហ៊ុន GoldenFortune Derivatives Exchange បានលើកឡើងថាបច្ចុប្បន្ន រកតម្លៃមាសទាបមិនបានទេ ប៉ុន្ដែយើងអាចរងចាំនៅតម្លៃល្អក្នុងការទិញដើម្បីអាចមានឱកាសចំណេញ។

 

លោកបានឲ្យដឹងទៀតថាអំឡុងខែ៥និងខែ៦ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសដែលអ្នកអាចរងចាំដើម្បីទិញបានក្នុងតម្លៃល្អហើយអាចមានឱកាសចំណេញគឺនៅតម្លៃ៥៥០០ដុល្លារក្នុង១តម្លឹងនិងមួយទៀតគឺអាចរងចាំនៅតម្លៃ៥១០០ដុល្លារក្នុងមួយតម្លឹង

 

សម្រាប់ដើមទុនក្នុងការវិនយោគលលមាសវិញ លោក រី ចិត្រាបានណែនាំថាស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ដូច្នេះសម្រាប់អ្នកចង់វិនិយោគលើមាសគួរចាត់ចែងលុយឲ្យបានត្រឹមត្រូវ។ ត្រង់នេះលោកបានណែនាំថាអ្នកអាចដកលុយបម្រុងទុកចំនួន៥០%សម្រាប់បម្រុងទុកជាប់ខ្លួនក្នុងការចំណាយនៅក្នុងការរស់នៅ។ ចំណែកសល់៥០% ទៀតអាចគិតគូរយកទៅវិនិយោគលើមាសដើម្បីយកផលចំណេញ។

 

ចំពោះលុយចំនួន៥០%ដែលយកទៅវិនិយោគលើមាស លោកក៏បានណែនាំឲ្យបំបែកលុយក្នុងការវិនិយោគពី២ទៅ៣ដំណាក់កាលទៀត។ ឧទាហរណ៍បើអ្នកមានលុយ២ពាន់ដុល្លារ អ្នកអាចបំបែកដើមទុននេះទិញជាដំណាក់កាល ដូចជាទិញម្ដង១៥% ២០% ជាដើម ព្រោះតម្លៃហាងឆេងមាសបច្ចុប្បន្នមិនទាន់មានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ទេ។ ដូច្នេះការបែកដើមទុនទិញជាដំណាក់គឺជាយុទ្ធសាស្រ្តឈ្នះៗចៀសវាងយកលុយទិញច្រើនក្នុងពេលតែមួយអស់លុយ ហើយពេលតម្លៃមាសប្រែប្រួលឬចុះខ្លាំងអ្នកអស់សាច់លុយដើម្បីទិញនៅតម្លៃធូរថ្លៃល្អ។

 

គួរបញ្ជាក់ផងដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគហាងឆេងមាសអន្តរជាតិដើម្បីរកចំណូលបន្ថែម អាចតាមដានផេក Time To Trade របស់លោក រី ចិត្រាផ្ទាល់ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិឬអាចទាក់ទងតាមលេខទូរស័ព្ទ 096 773 3555៕ 

Gto

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia