ភាគច្រើននៅយប់ថ្ងៃស្រុកតម្លៃហាងឆេងមាសតែងតែប្រែប្រួលឡើងចុះខ្លាំង ខណៈថ្ងៃស្រុកគឺជាចុងក្រោយមុននឹងទីផ្សារមាសត្រូវបិទនៅថ្ងៃសៅរ៍នៅថ្ងៃអាទិត្យ។ សម្រាប់យប់ថ្ងៃសុក្រនេះ ហាងឆេមាសចាប់ផ្ដើមប្រែប្រួលពោលគឺមាសអន្តជាតិបន្តធ្លាក់ចុះថែមទៀត។
គិតត្រឹមម៉ោង១០យប់នេះ តម្លៃហាងឆេងមាសអន្តរជាតិបានបន្តធ្លាក់ចុះចំនួន៤០ដុល្លារ ដោយធ្លាក់មកត្រឹម៤៥០២ដុល្លារក្នុងមួយអោន(ស្មើនឹង៥៤២៤ដុល្លារក្នុង១តម្លឹងឬ៥៤២ដុល្លារក្នុងមួយជី)។
មកដល់ពេលនេះមានកត្តាធំៗ២ដែលនៅតែដាក់សម្ពាធលើហាងឆេងមាសឲ្យដាំក្បាលចុះដោយកត្តាទីមួយគឺអត្រាការប្រាក់ដុល្លារអាមេរិក។ ចាប់តាំងពីទទួលបានដំណឹងថាលោក Kevin Warsh នឹងក្លាយជាទេសាភិបាលធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកមាសបានរងសម្ពាធ។ ត្រង់នេះអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលនឹងបន្តរក្សាអត្រារប្រាក់ដុល្លារឲ្យនៅខ្ពស់ហើយកត្តានេះបានដាក់សម្ពាធឲ្យមានកាន់តែធ្លាក់ថ្លៃ។
ចំណែកកត្តាមួយទៀតគឺប្រាក់ដុល្លារកាន់តែខ្លាំង។ ជាក់ស្ដែងប្រាក់ដុល្លារបានរក្សាភាពខ្លាំងរបស់ខ្លួនរយៈពេល៦សប្ដាហ៍ជាប់ៗគ្នា។ កាលណាប្រាក់ដុល្លារឡើងថ្លៃធ្វើឲ្យមាសកាន់តែថ្លៃសម្រាប់អ្នករូបិយបណ្ណប្រទេសផ្សេងមកទិញមាសហើយជាលទ្ធផលធ្វើឲ្យតម្រូវការមាសកាន់តែចុះហើយរុញមាសឲ្យកាន់តែធ្លាក់ចុះ។
ជុំវិញតម្លៃហាងឆេងមាសនេះដែរ លោក រី ចិត្រា Senior Sale Business Constant នៃក្រុមហ៊ុន GoldenFortune Derivatives Exchange បានលើកឡើងថាបច្ចុប្បន្ន រកតម្លៃមាសទាបមិនបានទេ ប៉ុន្ដែយើងអាចរងចាំនៅតម្លៃល្អក្នុងការទិញដើម្បីអាចមានឱកាសចំណេញ។
លោកបានឲ្យដឹងទៀតថាអំឡុងខែ៥និងខែ៦ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាសដែលអ្នកអាចរងចាំដើម្បីទិញបានក្នុងតម្លៃល្អហើយអាចមានឱកាសចំណេញគឺនៅតម្លៃ៥៥០០ដុល្លារក្នុង១តម្លឹងនិងមួយទៀតគឺអាចរងចាំនៅតម្លៃ៥១០០ដុល្លារក្នុងមួយតម្លឹង៕


