សន្ទុះនៃការហក់ឡើងនៃតម្លៃទំនិញនៅលើទីផ្សារអន្តរជាតិ កំពុងតែបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចគ្រួសារផងដែរ។ ក្នុងស្ថានភាពបច្ចុប្បន្ន យើងសង្កេតឃើញថា មិនត្រឹមតែតម្លៃប្រេងឥន្ធនៈនោះទេដែលបន្តឡើងថ្លៃ ប៉ុន្តែតម្លៃមាសក៏បានហក់ឡើងមកវិញយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ បន្ទាប់ពីវាបានធ្លាក់ចុះអស់រយៈពេលប៉ុន្មានថ្ងៃ។
តម្លៃ មាស ភ្លាមៗបានកើនឡើងជិត ២% គឺ ៥,២២៩ ដុល្លារក្នុងមួយអោន (៦,៣០០ ដុល្លារក្នុងមួយតំឡឹង)។ ការកើនឡើងនេះភាគច្រើនដោយសារតែប្រាក់ដុល្លារអាមេរិកធ្លាក់ចុះដែលបង្កើនអំណាចទិញរបស់វិនិយោគិនមិនមែនជនជាតិអាមេរិក និងមានទំនោរបង្កើនតម្រូវការមាសដុំ។ អ្នកវិភាគក៏បានលើកឡើងដែរថា មាស ងើបឡើងវិញបែបនេះក៏ដោយសារតែការធ្លាក់នៃតម្លៃប្រេងកាលពីថ្ងៃ អង្គារិ៍ ដែលកាត់បន្ថយសម្ពាធអតិផរណា។
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយទៀតនៃវគ្គជួញដូរនេះគឺថា មាសបានកើនឡើង ទោះបីមានសញ្ញានៃការថយចុះនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ាក៏ដោយ។ Barron's បានរាយការណ៍ថា កិច្ចសន្យាមាសនាពេលអនាគតនៅតែកើនឡើង បន្ទាប់ពីការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានបង្ហាញថា ជម្លោះអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ។
យ៉ាងណាមិញ ទាក់ទងនឹងហាងឆេងមាសចង់តាមដានតម្លៃមាសប្រចាំថ្ងៃចង់ទិញមាស គ្រឿអលង្ការអាចទាក់ទងបាន ហាងហាក់ គន្ធា គ្រឿងអលង្ការ មានលក់មាសប្រភេទមាសគីឡូ(ដុំ) មាសគីឡូ(គ្រឿង) និងគ្រឿងអលង្ការផ្សេងៗ ហើយជាហាងលក់គ្រឿអលង្ការដែលផ្ដល់ជូននូវទំនុកចិត្តនិងគុណភាពជូនអតិថិជន។ សម្រាប់បងប្អូនដែលមានបំណងចង់ទិញមាសនិងគ្រឿអលង្ការផ្សេងនៅហាង ហាក់ គន្ធា គ្រឿងអលង្ការ អាចឆាតទៅផេក Hak Kunthea Jewelry - ហាក់ គន្ធា ឬទាក់ទងតាមលេខទូរស័ព្ទ 085 999 279៕


