គិតត្រឹមថ្ងៃនេះហាងឆេងមាសអន្តរជាតិមានតម្លៃ៥១៧៧ដុល្លារក្នុងមួយអោនដែលស្មើនឹង៦២៣៧ដុល្លារក្នុងមួយតម្លឹងឬ៦២៣ដុល្លារក្នុងមួយជី។ បច្ចុប្បន្នតម្លៃហាងឆេងមាសស្ថិតនៅក្នុងតម្លៃខ្ពស់ ដូច្នេះហើយ មនុស្សមួយចំនួនមិនហ៊ានទិញទេព្រោះគិតថាតម្លៃខ្ពស់ហើយ។
យ៉ាងណាមិញ បើតាមការលើកឡើងរបស់លោក ឈា ឆាយហាង នាយកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP LINK SECURITIES បានឲ្យដឹងថាបើនិយាយពីតម្លៃមាសបច្ចុប្បន្នគិតជាអោន ដរាបណាតម្លៃហាងឆេងមាសស្ថិតនៅខ្ពស់ជាង៥០០០ដុល្លារក្នុងមួយអោន(៦០២៤ដុល្លារក្នុងមួយតម្លឹង) គឺមាសពិបាកនឹងធ្លាក់ចុះមកវិញណាស់ពោលគឺបើតម្លៃស្ថិតនៅខ្ទង់៥១០០ដុល្លារក្នុងមួយអោន អ្នកវិនិយោគអាចនឹងទិញបុកឡើងទៅទៀត។ ហើយលោកព្យាករថាមាសអាចនឹងឡើងដល់៥២០០ទៅ៥២៥០ដុល្លារក្នុងមួយអោនក្នុងពេលឆាប់ៗ។
លោកបានឲ្យដឹងទៀតថាដរាបណាស្ថានភាពនយោបាយ ភូមិសាស្រ្តនយោបាយមិនទាន់បញ្ចប់ មិនទាន់ត្រជាក់ ពោលគឺសង្រ្គាមនៅតែមាន ការគំរាមគំហែងផ្ទុះអាវុធរបស់វាងអាមេរិកនិងអ៊ីរ៉ង រុស្ស៊ីនិងអ៊ុយនៅតែមាន នោះតម្លៃហាងឆេងមាសនៅតែមានឱកាសអាចហក់ឡើង។
គួរបញ្ជាក់ផងដែរថាមាសគឺជាទ្រព្យសុវត្ថិភាពដែលអ្នកគួរមាននៅក្នុងដៃអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់ព្រោះពេលសេដ្ឋកិច្ចមិនច្បាស់លាស់ រូបិយបណ្ណធ្លាក់ថ្លៃ បើអ្នកយកលុយខ្លះមកទិញមាសវាជួយការពារតម្លៃលុយរបស់អ្នកកុំឲ្យខាតបង់៕


