តាមដានផង! ហាងឆេងមាសប្រែប្រួលខ្លាំង ក្រោយTrump ប្រកាសបិទឈប់បាញ២សប្ដាហ៍ជាមួយអ៊ីរ៉ង់
Toeuy HongAPRIL 8 20266.8 K views

 ហាងឆេងមាសអន្តរជាតិមានការប្រែប្រួលខ្លាំងក្រោយពីលោក Donald Trump បានប្រកាសថាអាមេរិកនិងអ៊ឺរ៉ង់ព្រមព្រៀងលើបទឈប់បាញ់រយៈពេល២សប្ដាហ៍ពោលគឺពេលនេះតម្លៃហាងឆេងមាសឡើងថ្លៃជិត២០០លេខដោយឡើងដល់៤៨៤១ដុល្លារក្នុងមួយអោន(ស្មើនឹង៥៨៣២ដុល្លារក្នុង១តម្លឹងឬ៥៨៣ដុល្លារក្នុងមួយជី)

 

បើទោះបីជាអាមេរិកនិងអ៊ឺរ៉ង់ប្រកាសឲ្យមានបិទឈប់បាញ់២សប្ដាហ៍ធ្វើឲ្យស្ថានភាពបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមានភាពធូរស្រាលពិតមែនប៉ុន្ដែបញ្ហាសង្រ្គាមគឺឈប់ជាបណ្ដោះអាសន្នប៉ុណ្ណោះដូច្នេះហើយស្ថានភាពនៅតែផុយស្រួលដែលធ្វើឲ្យហាងឆេងមាសឡើងថ្លៃ។

 

លើសពីនេះទៅទៀត មាសមិនមែនឡើងថ្លៃតែពេលមានសង្រ្គាមនោះទេ។ យើងដឹងស្រាប់ហើយថាឈានដល់ឆ្នាំ២០២៦នេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដូចជាបញ្ហានៃភាពតានតឹងនៃភូមិសាស្រ្តនយោបាយសកលជាពិសេសបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាតែម្ដងដូច្នេះហើយទើបធ្វើឲ្យមាសនៅតែមានទំនោរកើនឡើង។

 

សូមបញ្ជាក់ផងដែរថាទោះជាពេលនេះទំនោរមាសបានធ្លាក់ចុះពិតមែនតែមានអ្នកជំនាញជាច្រើនបានព្យាករថាមាសនៅតែមានឱកាសអាចឡើងថ្លៃក្នុងរយៈពេលវែង។ ជាក់ស្ដែង អាល្លឺម៉ង់គឺធនាគារ Commerzbank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៥០០០ដុល្លារក្នុងមួយអោន( ស្មើនឹង៦០២៤ដុល្លារក្នុង១តម្លឹងឬ៦០២ដុល្លារក្នុងមួយជី)នៅត្រឹមចុងឆ្នាំ២០២៦នេះ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia