នៅថ្ងៃទី២២ខែតុលានេះ ហាងឆេងមាសអន្តរជាតិបន្តធ្លាក់ថ្លៃកាន់តែទាប។ ជាក់ស្ដែងថ្ងៃនេះហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃចំនួន៥០ដុល្លារថែមទៀតដោយធ្លាក់មកត្រឹម៤០៧១ដុល្លារក្នុងមួយអោន(ស្មើនឹង៤៩០៤ដុល្លារក្នុង១តម្លឹងឬ៤៩០ដុល្លារក្នុងមួយជី)។
ហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃស្របពេលដែលប្រទេសរុស្ស៊ីបានសម្រេចលក់ស្ដុកមាសរបស់ខ្លួនចេញប្រមាណជិត១០តោនដែលធ្វើឲ្យស្ដុកមាសរបស់រុស្ស៊ីធ្លាក់មកកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០១៩មក។
បច្ចុប្បន្នហាងឆេងមាសរងសម្ពាធនិងបន្តធ្លាក់ចុះដោយសារតែក្តាប្រេងឡើងថ្លៃនិងអត្រាការប្រាក់ដុល្លារកាន់តែខ្ពស់។
ការដំឡើងការប្រាក់ដុល្លារតែងតែដាក់សម្ពាធលើមាសឲ្យដាំក្បាលចុះព្រោះមាសគឺជាទ្រព្យដែលមិនមែនផ្ដល់ចំណូលបង្កើតលំហូរសាច់ប្រាក់ពោលគឺមាសមិនអាចផ្ដល់ការប្រាក់និងភាគលាភឡើយ។ ដូច្នេះពេលឡើងប្រាក់ដុល្លារឡើងថ្លៃមាសធ្លាក់ចុះព្រោះអ្នកវិនិយោគលក់មាសមកវិនិយោគលុយដុល្លារព្រោះប្រាក់ដុល្លារបានការប្រាក់កាន់តែខ្ពស់។
ចំណែកកត្តាប្រេងឡើងថ្លៃក៏ដាក់សម្ពាធលើមាសផងដែរ។ ពេលប្រេងអន្តរជាតិឡើងថ្លៃតែងតែដាក់សម្ពាធឲ្យមាសចុះ ព្រោះពេលប្រេងឡើងថ្លៃនឹងធ្វើឲ្យអតិផរណាកើនឡើង ហើយកាលណាអតិផរណាកើនឡើងខ្ពស់នោះធនាគារកណ្ដាលនៅតែរក្សាអត្រាការប្រាក់ដុល្លារនៅខ្ពស់។ កាលណាអត្រាការប្រាក់ដុល្លារនៅខ្ពស់គឺដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ថ្លៃ។
ទាក់ទងនឹងហាងឆេងមាសអន្តរជាតិនេះដែរ សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេងមាសអន្តរជាតិដើម្បីរកចំណូលបន្ថែមអាចតាមដានផេក PP Link Securities ឬទាក់ទងទៅលេខទូរស័ព្ទ 023 866 622៕


