នៅថ្ងៃពុធនេះតម្លៃហាងឆេងមាសអន្តរជាតិបានចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងដោយគិតត្រឹមរសៀលថ្ងៃនេះ ហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន៩១ដុល្លារមកត្រឹម៤០៥៥ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨៨៥ដុល្លារក្នុងមួយតម្លឹងដែលស្មើនឹង៤៨៨ដុល្លារក្នុងមួយជី)។
តម្លៃហាងឆងមាសចាប់ផ្ដើមធ្លាក់ថ្លៃចុះវិញម្ដងទៀតដោយសារតែការរំពឹងទុកថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក(Federal Reserve) នឹងធ្វើការដំឡើងប្រាក់ដុល្លារអាមេរិក ហើយកាត្តាការប្រាក់ដុល្លារនៅខ្ពស់និងការដំឡើងការប្រាក់ដុល្លារគឺជាតក្តាធំមួយដែលតែងតែដាក់សម្ពាធលើមាសឲ្យដាំក្បាលចុះ។
ក្រៅពីការរំពឹងពីការដំឡើងប្រាក់ដុល្លារ ការឡើងថ្លៃនៃតម្លៃប្រេងអន្តរជាតិក៏ជាកត្តាមួយផងដែរដែលដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះ។ ជាក់ស្ដែងពេលតម្លៃប្រេងឡើងថ្លៃ រុញឲ្យអតិផរណានៅខ្ពស់ហើយធនាគារកណ្ដាលអាមេរិក អាចនឹងដំឡើងការប្រាក់ហើយដាក់សម្ពាធលើមាសឲ្យកាន់តែធ្លាក់ថ្លៃ។
បើទោះជាពេលនេះហាងឆេងមាសដាំក្បាលចុះ តែឆ្នាំ២០២៧ ត្រូវបានគេព្យាករថានឹងឡើងថ្លៃវិញ។ យោងតាមរបាយការណ៍ស្រាវជ្រាវនិងស្ទង់មតិរបស់ ស្ថាប័នOMFIF បានបង្ហាញថាធនាគារកណ្ដាលនៃប្រទេសភាគច្រើនរំពឹងថាមាសអាចនឹងឡើងថ្លៃចន្លោះពី៥ពាន់ទៅ៦ពាន់ដុល្លារក្នុងមួយអោន( ចន្លោះពី៦០២៤ដុល្លារទៅ៧២២៨ដុល្លារក្នុងមួយតម្លឹង)។


