មាសចុះខ្លាំង! ហាងមាសបន្តធ្លាក់ថ្លៃជិត២០០លេខ ក្រោយលោក Trump និយាយពាក្យប៉ុន្មានម៉ាត់ នេះ
Toeuy HongAPRIL 2 20268.5 K views

 នៅថ្ងែនេះ តម្លៃហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងពោលគឺគិតត្រឹមរសៀលថ្ងៃនេះ ហាងឆេងមាសអន្តរជាតិធ្លាក់ចំនួន១៧៨ដុល្លារដោយធ្លាក់មកត្រឹម៤៦០៧ដុល្លារក្នុងមួយអោន(ស្មើនឹង៥៥៥០ដុល្លារក្នុងមួយតម្លឹងឬ៥៥៥ដុល្លារក្នុងមួយជី)

 

ហាងឆេងមាសបានចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងក្រោយពីលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកចេញប្រកាសជុំវិញសង្រ្គាមរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

 

បើយោងតាមការចុះផ្សាយរបស់ CNBC លោក Donald Trump បានថ្លែងថា” អាមេរិកនឹងវាយអ៊ីរ៉ង់កាន់តែខ្លាំង”។ ឃ្លាប៉ុន្មានម៉ាត់ដែលលោក Donald Trump បានប្រកាសធ្វើឲ្យតម្លៃហាងឆេងប្រេងឆៅអន្តរជាតិចាប់ផ្ដើមកើនឡើងគំហុកខ្លាំង។ ជាក់ស្ដែងប្រេងប្រភេទ Brent Crude បានឡើងជាង៥%ដោយឡើងដល់១០៦ដុល្លារក្នុងមួយបារ៉ែល។

 

ពេលប្រេងឡើងថ្លៃខ្លាំងតែងតែដាក់សម្ពាធឲ្យហាងឆេងមាសធ្លាក់ថ្លៃខ្លាំងព្រោះ ក្រុមអ្នកវិនិយោគចាប់ផ្ដើមងាកទៅវិនិយោគលើហាងឆេងប្រេងហើយលក់មាសចេញដែលដាក់សម្ពាធហាងឆេងមាសឲ្យដាំក្បាលចុះកាន់តែខ្លាំង។

 

 សូមបញ្ជាក់ផងដែរថាទោះជាពេលនេះទំនោរមាសបានធ្លាក់ចុះពិតមែនតែមានអ្នកជំនាញជាច្រើនបានព្យាករថាមាសនៅតែមានឱកាសអាចឡើងថ្លៃក្នុងរយៈពេលវែង។ ជាក់ស្ដែង អាល្លឺម៉ង់គឺធនាគារ Commerzbank បានព្យាករថាតម្លៃហាងឆេងមាសអាចនឹងឡើងដល់៥០០០ដុល្លារក្នុងមួយអោន( ស្មើនឹង៦០២៤ដុល្លារក្នុង១តម្លឹងឬ៦០២ដុល្លារក្នុងមួយជី)នៅត្រឹមចុងឆ្នាំ២០២៦នេះ។ 

 

 ទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលចង់ទិញមាសនិងគ្រឿងអលង្ការផ្សេងៗ បងប្អូនអាចទៅមើលនៅហាងពេជ្រ CSNJ Jewelry របស់ឧកញ៉ា ចិន សំណាង ដោយហាងពេជ្រមួយនេះគឺធ្វើការUpdate តម្លៃមាសនិងគ្រឿងអលង្ការតាមហាងឆេងមាសអន្តរជាតិ។ បងប្អូនចង់ទិញមាសនៅ CSNJ Jewelry អាចទាក់ទងតាមលេខទូរស័ព្ទ 017 477 704៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia