មាសកំពុងធ្លាក់ថ្លៃ អ្នកជំនាញថា តម្លៃហាងឆេងមាសនឹងធ្លាក់ក្រោមតម្លៃនេះនៅត្រឹមចុងឆ្នាំ២០២៦
Toeuy HongAPRIL 28 202620 views

នៅថ្ងៃអង្គារនេះ ហាងឆេងមាសអន្តរជាតិបានចាប់ផ្ដើមធ្លាក់ថ្លៃ។ ជាក់ស្ដែងនៅថ្ងៃនេះហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន៤០ដុល្លារដោយធ្លាក់មកត្រឹម៤៦៣៧ដុល្លារក្នុងមួយអោន( ស្មើនឹង៥៥៨៦ដុល្លារក្នុង១តម្លឹងឬ៥៥៨ដុល្លារក្នុង១ជី។

 

 លោក Michael Antonelli អ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន Baird Private Wealth Management បានព្យករថាតម្លៃហាងឆេងមាសអាចនឹងធ្លាក់ថ្លៃមកត្រឹម៤៥០០ដុល្លារក្នុងមួយអោន(ស្មើនឹង៥៤២១ដុល្លារក្នុង១តម្លឹងឬ៥៤២ដុល្លារក្នុងមួយជី)នៅត្រឹមចុងឆ្នាំ២០២៦នេះ។

 

កាលពីអំឡុងខែមករាឆ្នាំ២០២៦នេះ តម្លៃមាសធ្លាក់ហក់ឡើងខ្ពស់បំផុតដល់៥៥៩៥ដុល្លារក្នុង១អោន(ស្មើនឹង៦៧៤០ដុល្លារក្នុង១តម្លឹង) ហើយចាប់តាំងពីពេលនោះមកតម្លៃមាសបានធ្លាក់ថ្លៃប្រមាណជា១១%បន្ទាប់ពីមានបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ារវាងប្រទេស៊ីរ៉ង់និងអាមេរិក។

 

តាមពិតទៅ តម្លៃមាសពិបាកក្នុងការឡើងថ្លៃដោយសារតែការអនុវត្តគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលរសប់សហរដ្ឋអាមេរិក។ ជាពិសេសតម្លៃប្រេងសាំងឡើងថ្លៃធ្វើឲ្យតម្លៃទំនិញទូទៅឡើងថ្លៃធ្វើឲ្យធនាគារកណ្ដាលអាមេរិករក្សាអត្រាការប្រាក់ដុល្លារនៅខ្ពស់។ ត្រង់នេះបានដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ថ្លៃខណៈមនុស្សនិងក្រុមអ្នកវិនិយោគនឹងលក់មាសហើយកាន់លុយដុល្លារព្រោះប្រាក់ដុល្លារបានការប្រាក់ខ្ពស់។

 

ជុំវិញតម្លៃហាងឆេងមាសធ្លាក់ចុះ លោក Mike McGlone អ្នកវិភាគទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន Bloomberg Intelligence បានលើកឡើងរថាប្រសិនបើ អ៊ឺរ៉ងលែងវាយប្រហារ ហើយច្រកសមុទ្រHormuz មានសុវត្ថិភាពក្នុងការដឹកជញ្ជូនប្រេងនិងទំនិញផ្សេងៗនោះតម្លៃហាងឆេងមាសនឹងអាចធ្លាក់មកត្រឹម៤០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨១៩ដុល្លារក្នុងមួយតម្លឹងឬ៤៨១ដុល្លារក្នុងមួយជី៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia