ហាងឆេងមាសអន្តរជាតិនៅព្រឹកថ្ងៃពុធនេះចាប់ផ្ដើមធ្លាក់ថ្លៃខ្លាំងគួរឲ្យតក់សម្គាល់ពោលគឺធ្លាក់ថ្លៃចំនួន៨១ដុល្លារ ដោយធ្លាក់មកត្រឹម៤៤៩០ដុល្លារក្នុងមួយអោន(ស្មើនឹង៥៤០៨ដុល្លារក្នុង១តម្លឹងឬ៥៤០ដុល្លារក្នុងមួយជី)។
ហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃមកវិញបន្ទាប់ពីសហរដ្ឋអាមេរិកចាប់ផ្ដើមការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់សាជាថ្មី ហើយការវាយប្រហារនេះបានរុញតម្លៃប្រេងអន្តរជាតិឲ្យហក់ឡើងកាន់តែខ្ពស់សាជាថ្មីផងដែរ។ ជាក់ស្ដែងតម្លៃហាងឆេងប្រេងអន្តជាតិបានចាប់ផ្ដើមឡើងថ្លៃលើស១០០ដុល្លារក្នុង១បារ៉ែល។
មូលហេតុដែលមាសបែរជាធ្លាក់ថ្លៃអំឡុងពេលដែលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែក្ដៅគឺដោយសារតែតម្លៃប្រេងអន្តរជាតិឡើងថ្លៃបង្កើតបានជាការព្រួយបារម្ភនៃការកើនឡើងអតិផរណាដែលធ្វើឲ្យក្រុមអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងរក្សាអត្រាការប្រាក់នៅតែខ្ពស់ដែលធ្វើឲ្យអ្នកវិនិយោគលក់មាសចេញមកកាន់ប្រាក់ដុល្លារ ជាលទ្ធផលរុញមាសឲ្យធ្លាក់ចុះ។
ក្រៅពីនេះយើងក៏ដឹងហើយថាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មាសរងសម្ពាធពីប្រាក់ដុល្លារនិងបណ្ណបំណុលរបស់រដ្ឋអាមេរិក។ ជាក់ស្ដែងប្រាក់ដុល្លារអាមេរិកកាន់តែឡើងថ្លៃបានដាក់សម្ពាធឲ្យមាសចុះ។ មិនតែប៉ុណ្ណោះទិន្នផលបណ្ណបំណុលអាមេរិកកើនឡើងក៏ជាកត្តារុញមាសឲ្យចុះផងដែរ។
ជុំវិញហាងឆេងមាសនេះដែរសម្រាប់បងប្អូនដែលទាក់ទងនឹងហាងឆេងមាសនេះដែរ សម្រាប់បងប្អូនដែលទិញមាស ហាងមាសពេជ្រ ទីមង្គលមានលក់មាស ប្លាទីន ត្បូងគ្រប់ប្រភេទ និងមានសេវាកម្មកម្ម៉ង់ធ្វើគ្រឿងអលង្ការទៀតផង។ សម្រាប់បងប្អូនអាចទិញមាសនៅ ហាងមាសពេជ្រ ទីមង្គល់ទាក់ទងតាមលេខទូរស័ព្ទ 016 741 731៕


