គម្រោងអាជីវកម្មរ៉ែមាស និងរោងចក្រកែច្នៃតម្លៃ ៣១ លានដុល្លារ អនុម័តឲ្យសាងសង់នៅខេត្ដ ២ នេះ
Bunthoeun KoemAUGUST 15 2026474 views

គម្រោងអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃដ៏ធំមួយត្រូវបានអនុម័តឲ្យវិនិយោគនៅក្នុងភូមិសាស្រ្ដគឺខេត្ដក្រចេះ និងខេត្ដកំពង់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

 

ប្រភពដែលបានបញ្ជាក់ថា គម្រោងអាជីវកម្មរ៉ែមាសខាងលើ ត្រូវបាន CDC អនុម័តកាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។ គម្រោងដ៏ធំនេះ គឺមានទីតាំងស្ថិតនៅក្នុងស្រុក សំបូរ ខេត្ដក្រចេះ និងស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ដែលមានទុនវិនិយោគសរុបប្រមាណ ៣១ លានដុល្លារ ហើយបានបង្កើតឱកាសការងារបានចំនួន ៤០០ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។

 

សូមជម្រាបថា ឧស្សាហកម្មកែច្នៃ និងចម្រាញ់រ៉ែមាសនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានរោងចក្រខ្នាតធំ និងមធ្យមជាច្រើនបាននិងកំពុងដំណើរការជាបន្តបន្ទាប់។ គិតត្រឹមពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៧ ដែលទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការចម្រាញ់មាសជាលក្ខណៈឧស្សាហកម្ម រួមមាន៖ ១.Renaissance Minerals នៅខេត្ដមណ្ឌលគិរី គឺជាក្រុមហ៊ុនធំជាងគេបង្អស់។ ២. Xinshan Industrial នៅខេត្ដព្រះវិហារ ៣. Delcom Cambodia នៅខេត្ដព្រះវិហារ ៤. Rong Cheng នៅខេត្ដមណ្ឌល​គិរី ។ ៥.Xing Yuan នៅខេត្ដក្រចេះ ៦. Late Cheng Mining នៅកំពង់ធំ ៧. Cambodian K88 Industry នៅខេត្ដកំពង់ធំ៕

 

769412612 931308323347315 9059803652835182088 N

771519826 1029731373211209 8927257405465384952 N

773492375 1600860194961752 7807430163944648909 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia