បច្ចុប្បន្នតម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានតម្លៃ៦៤៧៦ដុល្លារក្នុងមួយអោន(ស្មើនឹង៥៦៣៣ក្នុងមួយតម្លឹងឬស្មើនឹង៥៦៣ដុល្លារក្នុងមួយជី)។ ទោះជាបីជាតម្លៃមាសធ្លាក់មកវិញបន្តិចពិតមែនប៉ុន្ដែអ្នកជំនាញថាតម្លៃបច្ចុប្បន្នគឺជាតម្លៃមួយខ្ពស់។
លោក Mike McGlone អ្នកវិភាគទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន Bloomberg Intelligence បានឲ្យដឹងថាបច្ចុប្បន្ន តម្លៃហាងឆេងមាសគឺឡើងខ្ពស់ដល់កំពូលបើគិតពីប្រវត្តិរបស់មាស។ ត្រង់នេះលោកក៏បានបង្ហើបផងដែរការប្រែប្រួលចុះឡើងរបស់មាសពេលនេះបានផ្លាស់ប្ដូរមាសពីទ្រព្យសុវត្ថិភាពទៅជាទ្រព្យដែលមានហានិភ័យខណៈតម្លៃវាប្រែប្រួលខ្លាំងនៅប៉ុន្មានខែចុងក្រោយនៃដើមឆ្នាំ២០២៦នេះ។
ចំពោះទំនោររបស់មាសវិញ លោក Mike McGlone បានលើកឡើងថាប្រសិនបើបញ្ហាសង្រ្គាមរវាងសហរដ្ឋអាមេរិកនិង អ៊ីរ៉ង់បន្តយូរទៀតឬក៏មានបិទឈប់នោះតម្លៃហាងឆេងមាសអាចរក្សាតម្លៃលើ៥០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៦០២៤ដល្លារក្នុងមួយតម្លឹងឬ៦០២ដុល្លារក្នុងមួយជី។
យ៉ាងណាមិញប្រសិនបើ អ៊ឺរ៉ងលែងវាយប្រហារ ហើយច្រកសមុទ្រHormuz មានសុវត្ថិភាពក្នុងការដឹកជញ្ជូនប្រេងនិងទំនិញផ្សេងៗនោះតម្លៃហាងឆេងមាសនឹងអាចធ្លាក់មកត្រឹម៤០០០ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨១៩ដុល្លារក្នុងមួយតម្លឹងឬ៤៨១ដុល្លារក្នុងមួយជី៕


