ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ
Sakada KhonJUNE 16 2026

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) ដែលជាក្រុមហ៊ុនចែកចាយឧបករណ៍អេឡិចត្រូនិកឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីនាំយកឧបករណ៍ផ្ទះបាយទំនើបៗ រចនាបថអ៊ីតាលីរបស់ម៉ាក MODENA មកកាន់ទីផ្សារកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ MODENA ដែលជាអ្នកដឹកនាំលំដាប់សកលខាងផ្នែកនវានុវត្តន៍ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បានណែនាំនូវស្រឡាយផលិតផលលំដាប់ប្រីមៀម (Premium) ដែលរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងរចនាបថបែបអឺរ៉ុប និងបច្ចេកវិទ្យាដ៏ទំនើប ដើម្បីផ្តល់ជូននូវដំណោះស្រាយដ៏ឆ្លាតវៃ ឆ្លើយតបទៅនឹងតម្រូវការដែលកំពុងតែផ្លាស់ប្តូររបស់អតិថិជនកម្ពុជា ក៏ដូចជាគេហដ្ឋានបែបសម័យថ្មី។

Photo 2026 06 16 17.18.33

Photo 2026 06 16 17.18.32

កំណើនតម្រូវការលើការរស់នៅបែបស៊ីវិល័យ និងឧបករណ៍ផ្ទះបាយទំនើបនៅក្នុងប្រទេសកម្ពុជា បានក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការបោះជំហានពង្រីកខ្លួនបន្ទាប់របស់ MODENA នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីការវាយលុកចូលទៅក្នុងទីផ្សារប្រទេសស្រីលង្កាកាលពីដើមឆ្នាំនេះ រួមផ្សំជាមួយនឹងវត្តមានដ៏រឹងមាំអស់ជាច្រើនទសវត្សរ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី MODENA មើលឃើញពីសក្តានុពលដ៏ខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលអតិថិជនកាន់តែច្រើនឡើងកំពុងស្វែងរកដំណោះស្រាយឧបករណ៍ផ្ទះបាយ ដែលរួមបញ្ចូលគ្នារវាងសោភ័ណភាពរចនា មុខងារប្រើប្រាស់ និងនវានុវត្តន៍ខ្ពស់។ ជាមួយនឹងការវិវត្តនៃរបៀបរស់នៅប្រហាក់ប្រហែលគ្នានៅទូទាំងតំបន់ MODENA ជឿជាក់យ៉ាងមុតមាំថា នវានុវត្តន៍ឧបករណ៍ផ្ទះបាយរបស់ខ្លួន នឹងនាំមកនូវបទពិសោធន៍ថ្មីៗ ព្រមទាំងដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់គេហដ្ឋានរបស់ប្រជាជនកម្ពុជា។

លោក Sung Yong Hong ដែលជាប្រធានប្រតិបត្តិ (COO) របស់ក្រុមហ៊ុន MODENA បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន GGEAR Group ដើម្បីណែនាំម៉ាកសញ្ញា MODENA ជូនដល់អតិថិជនកម្ពុជាជាផ្លូវការ ព្រមទាំងនាំមកនូវបណ្តុំនវានុវត្តន៍ឧបករណ៍ផ្ទះបាយដ៏ទំនើប ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។ ចាប់តាំងពីជម្រើសចង្ក្រានចម្អិនអាហារដ៏សម្បូរបែប រួមមាន ចង្ក្រានហ្គាសបង្កប់ (Built-in Gas Hobs) ដ៏ទំនើប ចង្ក្រានហ្គាសចល័ត (Portable Gas Hobs) និងចង្ក្រានអគ្គិសនី (Induction Cooker) ដែលសន្សំសំចៃថាមពលខ្ពស់ រហូតដល់ម៉ាស៊ីនបឺតផ្សែង២ក្នុង១ (2-in-1 cooker hood) ដំបូងបង្អស់នៅកម្ពុជា ដែលមានបំពាក់បច្ចេកវិទ្យាចម្រោះខ្យល់ស្អាតមកជាមួយ គឺ MODENA សុទ្ធតែមានគោលបំណងផ្តល់ជូនគេហដ្ឋានកម្ពុជានូវដំណោះស្រាយផ្ទះបាយ ដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង សមត្ថភាពការងារ ភាពងាយស្រួល និងការរចនាបទលំដាប់ប្រីមៀម សម្រាប់ការរស់នៅបែបសម័យថ្មី»។

Photo 2026 06 16 17.18.38

ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន GGear Group

ដើម្បីពង្រឹងវត្តមានរបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា MODENA បានសម្រេចសហការជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) ជាដៃគូចែកចាយផ្លូវការប្រចាំប្រទេស។ ក្រុមហ៊ុន GGear Group ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកចែកចាយឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាដ៏គួរឱ្យទុកចិត្តបំផុតមួយនៅកម្ពុជា ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈបណ្តាញចែកចាយលក់រាយយ៉ាងទូលំទូលាយ ការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់បំផុតជូនដល់អតិថិជនកម្ពុជា។

លោក ហ៊ ហាប់ ដែលជាប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន GGEAR Group បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន GGEAR Group យើងតែងតែជ្រើសរើសដៃគូដែលផ្តល់ផលិតផលមានគុណភាពល្អ និងតម្លៃសមរម្យបំផុតជូនអតិថិជន។ ទំនុកចិត្តនេះ គឺបានមកពីការធ្វើការងារយ៉ាងជោគជ័យជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើនកន្លងមក។ ការចាប់ដៃគូជាមួយ MODENA នៅពេលនេះ គឺជាជំហានថ្មីដ៏សំខាន់មួយ។ តាមរយៈការនាំយកឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ មានរូបរាងស្អាតទាន់សម័យ និងមានបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី ដែលមានបទពិសោធន៍ជាង ៦០ឆ្នាំមកនេះ យើងចង់បង្កើតស្តង់ដាររស់នៅថ្មីមួយ ដែលមានទាំងសុវត្ថិភាព និងភាពងាយស្រួល ព្រមទាំងជួយធ្វើឱ្យការរស់នៅរបស់គ្រួសារកម្ពុជាកាន់តែប្រសើរឡើង ក្នុងសម័យបច្ចេកវិទ្យានេះ»។

Photo 2026 06 16 17.18.39

ប្រវត្តិដើមពីប្រទេសអ៊ីតាលី និងការបង្កើតថ្មីនៃឧបករណ៍ផ្ទះបាយ

MODENA មានប្រភពដើមមកពីភាគខាងជើងនៃប្រទេសអ៊ីតាលី ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដោយចាប់ផ្តើមដំបូងជាត្រឹមរោងជាងតូចមួយដែលផលិតចង្ក្រានបាយប៉ុណ្ណោះ។ ដោយសារតែមានការគាំទ្រពីវប្បធម៌ចម្អិនអាហារដ៏ល្បីល្បាញរបស់អ៊ីតាលី រោងជាងនេះក៏ទទួលបានការទទួលស្គាល់យ៉ាងលឿន ទៅលើការធ្វើដោយដៃយ៉ាងផ្ចិតផ្ចង់ មានគុណភាពល្អ និងយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតនៃផលិតផល។ នៅពេលដែលតម្រូវការចង្ក្រានចម្អិនអាហារកាន់តែអភិវឌ្ឍឡើង MODENA ក៏បានពង្រីកខ្លួនបន្តិចម្តងៗ ដោយនាំយកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀតមកកាន់ទីផ្សារ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខ្លួនទៅជាម៉ាកសញ្ញាគ្រឿងអេឡិចត្រូនិកឈានមុខគេមួយ។

Photo 2026 06 16 17.18.35

រហូតមកដល់បច្ចុប្បន្ន MODENA ទទួលបានទំនុកចិត្តពីអតិថិជនជាច្រើនជំនាន់ តាមរយៈការបង្កើតថ្មីៗទៅលើឧបករណ៍ផ្ទះបាយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ជាច្រើនទសវត្សរ៍មកនេះ។ ម៉ាកសញ្ញានេះនៅតែបន្តទទួលបានការទទួលស្គាល់ខ្លាំង ក្នុងការរួមបញ្ចូលគ្នារវាងការរចនាម៉ូដដ៏ស្អាតប្រណីត គុណភាពគួរឱ្យទុកចិត្ត និងបច្ចេកវិទ្យាទាន់សម័យ ដើម្បីបង្កើតផលិតផលដែលជួយឱ្យការរស់នៅកាន់តែមានភាពងាយស្រួល និងស៊ីវិល័យ។

Photo 2026 06 16 17.18.42

ការនាំយកបច្ចេកវិទ្យាចង្ក្រានឈ្នះពានរង្វាន់ មកកាន់ប្រទេសកម្ពុជា

ជំនាញខាងផ្នែកឧបករណ៍ចម្អិនអាហារ គឺជាគ្រឹះដ៏រឹងមាំបំផុតរបស់ MODENA ជាយូរណាស់មកហើយ។ នៅក្នុងប្រទេសកម្ពុជា MODENA បានណែនាំចង្ក្រានជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការផ្ទះបាយខុសៗគ្នា៖

ចង្ក្រានហ្គាសបង្កប់ (Built-in Gas Hobs)៖ រចនាឡើងដើម្បីធ្វើឱ្យកន្លែងចម្អិនអាហារមើលទៅស្អាតប្លែក និងមានរបៀបរៀបរយ។ ចង្ក្រាននេះមានបច្ចេកវិទ្យាចុចឆេះភ្លាមៗ (Zero Ignition) ក្បាលចង្ក្រានធ្វើពីលង្ហិនលាយ (Brass Burners) ធន់ខ្ពស់ និងជួយឱ្យកម្តៅដើរស្មើល្អ ព្រមទាំងមានភ្លើងសញ្ញាប្រាប់ពេលអស់ថ្មផងដែរ។ ក្រៅពីនេះ វាក៏មានស្រោបសារធាតុការពារណាណូ (Nanotech Coating) ដែលជួយការពារកុំឱ្យប្រឡាក់ ឆ្កូត និងរក្សារូបរាងឱ្យនៅថ្មីស្អាតបានយូរ។

ចង្ក្រានហ្គាសចល័ត (Portable Gas Stoves)៖ មានផ្ទៃខាងលើធ្វើពីកញ្ចក់ស្វិតពណ៌ខ្មៅ (Black Tempered Glass) ដែលមិនត្រឹមតែមើលទៅស្អាតទាន់សម័យ និងប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធន់ និងងាយស្រួលជូតសម្អាតទៀតផង។

ចង្ក្រានអគ្គិសនីចល័ត (Portable Induction Cookers)៖ សម្រាប់អតិថិជនដែលចង់បានការចម្អិនអាហារបែបសន្សំសំចៃថាមពល។ ចង្ក្រាននេះប្រើប្រាស់ថាមពលអគ្គិសនីជំនួសឱ្យហ្គាសធម្មតា វាអាចកំណត់កម្រិតកម្តៅបានច្បាស់លាស់ ល្អសម្រាប់តម្រូវការធ្វើម្ហូបផ្សេងៗគ្នា ដោយមានកម្រិតកម្តៅរហូតដល់ ១០កម្រិត។

Photo 2026 06 16 17.18.30

Photo 2026 06 16 17.18.29

ម៉ាស៊ីនបឺតផ្សែងដំបូងបង្អស់នៅកម្ពុជា ដែលមានបំពាក់បច្ចេកវិទ្យាចម្រោះខ្យល់ស្អាត

ជាផ្នែកមួយនៃបណ្តុំឧបករណ៍ផ្ទះបាយដ៏ទំនើបនៅក្នុងប្រទេសកម្ពុជា MODENA បានណែនាំម៉ាស៊ីនបឺតផ្សែងដែលមានបំពាក់បច្ចេកវិទ្យាចម្រោះខ្យល់ស្អាតមកជាមួយ។ វាមានសមត្ថភាពជួយបឺតផ្សែង និងកម្ចាត់ក្លិនអាហារបានយ៉ាងល្អ ព្រមទាំងរក្សាខ្យល់អាកាសឱ្យបរិសុទ្ធ ដើម្បីបង្កើតបរិយាកាសចម្អិនអាហារដ៏មានផាសុកភាព។ ឧបករណ៍នេះមានប្រព័ន្ធចម្រោះកម្រិតខ្ពស់រហូតដល់ ៥ដំណាក់កាល រួមមាន៖ តម្រងកាបូន (Carbon Filter) តម្រងទប់ជាតិខ្លាញ់ (Grease Filter) ប្រព័ន្ធកម្ចាត់មេរោគដោយកាំរស្មីយូវី (UV Sterilwave) ប្រព័ន្ធបង្កើតអ៊ីយ៉ុងសម្លាប់មេរោគ (Ionizer Germinator) និងតម្រងហឹបប៉ា (HEPA Filter) ដែលអាចចាប់ភាគល្អិត និងធូលីក្នុងខ្យល់បានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីផ្តល់ភាពងាយស្រួលបំផុត ម៉ាស៊ីននេះក៏មានបំពាក់បច្ចេកវិទ្យាបញ្ជាដោយកាយវិការ (Gesture Control) ដោយមិនបាច់ប៉ះផ្ទាល់ និងអាចភ្ជាប់ជាមួយកម្មវិធីទូរស័ព្ទ MODENA Seamless App សម្រាប់ការបញ្ជា និងការកំណត់ដំណើរការដោយស្វ័យប្រវត្តយ៉ាងឆ្លាតវៃ។

លោក Sung Yong Hong បានបន្ថែមថា៖ «នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរការរបស់ MODENA នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ដោយចាប់ផ្តើមដំបូងពីបច្ចេកវិទ្យាឧបករណ៍ផ្ទះបាយ ដែលជាបេះដូង និងជាកេរដំណែលដ៏យូរលង់របស់ MODENA យើងទន្ទឹងរង់ចាំក្នុងការពង្រីកស្រឡាយផលិតផលសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាបន្តបន្ទាប់ទៀត ព្រមទាំងនាំយកដំណោះស្រាយនៃការរស់នៅដ៏ទំនើបៗមកជូនអតិថិជនកម្ពុជា តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន GGEAR Group»។

បច្ចុប្បន្ន ស្រឡាយផលិតផលឧបករណ៍ផ្ទះបាយដ៏ទំនើបរបស់ MODENA មានលក់ជូនអតិថិជនកម្ពុជាហើយ នៅតាមបណ្តាញចែកចាយដុំ និងរាយ ព្រមទាំងហាងលក់គ្រឿងអេឡិចត្រូនិកនានានៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពី MODENA និងបច្ចេកវិទ្យាចុងក្រោយបង្អស់ សូមចូលទៅកាន់គេហទំព័រ www.ggear.com.kh និង www.modena.com/kh_en ឬតាមដានទំព័រ បណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន GGEAR Group។

Photo 2026 06 16 17.18.27

Photo 2026 06 16 17.18.25

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia