ទទួលបានការផ្ដល់ជូន ២ ក្នុងពេលតែមួយ សម្រាប់អ្នកចង់ចេះទិញលក់ហាងឆេងមាស
Kaochou LyDECEMBER 3 2024

ក្នុងរយៈពេលស្ទើរមួយឆ្នាំចុងក្រោយនេះ តម្លៃហាងឆេងមាសនៅតែបន្ដស្ថិតក្នុងទំនោរកើនឡើង ដោយបានហក់ឡើងពីតម្លៃប្រហែល 2457ដុល្លារក្នុងមួយតម្លឹង ក្នុងខែមករា រហូតដល់តម្លៃ 3325 ដុល្លារក្នុងមួយតម្លឹង បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ពោល គឺកើនឡើង 868 ដុល្លារក្នុងមួយតម្លឹង។​

ដោយសារសន្ទុះកើនឡើងយ៉ាងខ្លាំងនេះ អ្នកជួញដូរជាច្រើននៅទូទាំងសកលលោក បូករួមនឹងនៅកម្ពុជាផងដែរ បានចាប់យកឱកាសទិញលក់ទៅលើតម្លៃប្រែប្រួលប្រចាំថ្ងៃនៃទីផ្សារមាសបានភ្លាមៗ ដើម្បីទទួលបានផលចំណេញ ដោយមិនចាំបាច់ទៅទិញ ហើយលក់វិញ នៅផ្សារដោយផ្ទាល់។

Photo 2024 12 03 10 29 25

ការទិញលក់តម្លៃហាងឆេងមាសតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ គឺជាជម្រើសវិនិយោគដ៏ល្អបំផុតមួយជាយូរមកហើយ។ វាផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ម្ចាស់ដើមទុន (វិនិយោគិន ឬ អ្នកជួញដូរ) ដូចជា៖ ការប្រើប្រាស់ដើមទុន ពេលវេលា សុវត្ថិភាព ភាពបត់បែន និងការប្រឹក្សាយោបល់ពីក្រុមហ៊ុនឈ្មួញជើងសាស្របច្បាប់ជាដើម។

ឱកាសពិសេសសម្រាប់លោកអ្នកបានមកដល់ហើយ!

នៅថ្ងៃទី ៧-​៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនមូលបត្រ ភីភី លីង ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា នឹងចូលរួមដាក់ស្តង់នៅក្នុងពិព័រណ៍អាជីវកម្មលើកទី៣ របស់ Baksey EXPO នៅផ្សារទំនើប ជីបម៉ុង 271 ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

Photo 2024 12 03 10 22 12

លោក ឈា ឆាយហេង ដែលជាប្រធានគ្រប់គ្រងផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ​ ភីភី​ លីង នឹងធ្វើបទបង្ហាញលើប្រធានបទ៖ «ឱកាស និងវិធីសាស្រ្តទិញ-លក់ហាងឆេងមាស» នៅក្នុងពិព័រណ៍នេះផងដែរ។

ដូច្នេះ លោកអ្នកអាចចូលរួមដោយសេរី និងទទួលបានការប្រឹក្សាយោបល់ពីអ្នកជំនាញពីក្រុមហ៊ុនមូលបត្រ​ ភីភី លីង ក៏ដូចជាការបើកគណនីជួញដូរដោយឥតគិតថ្ងៃសម្រាប់រយៈពេលពីរថ្ងៃ។

កាន់តែពិសេសទៀតនោះ លោកអ្នកក៏អាចធ្វើការចុះឈ្មោះចូលរួមសិក្ខាសាលាដែលរៀបចំដោយក្រុមហ៊ុនមូលបត្រ​ ភីភី លីង ដោយផ្ទាល់ ដើម្បីទទួលបានចំណេះដឹងកាន់តែច្បាស់តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតបច្ចេកទេស ក្នុងការទិញលក់តម្លៃហាងឆេងមាសឱ្យទទួលបានឱកាសចំណេញខ្ពស់។

ឥតគិតថ្លៃសម្រាប់ការចុះឈ្មោះថ្ងៃនេះ តាមរយៈតំណភ្ជាប់ខាងក្រោម៖

https://forms.gle/zeUNSWvgnrb5hFFA9

Photo 2024 12 03 10 29 32

ព័ត៌មានលម្អិតអំពីសិក្ខាសាលា

  • កាលបរិច្ឆេទ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ (ថ្ងៃសៅរ៍)
  • ពេលវេលា៖ ចាប់ពីម៉ោង ១ ដល់ ៤ រសៀល
  • ទីតាំង៖ អគារហ្គោលដិន ថាវវើរ (ក្នុងហាង ហ្គោលវែល កាហ្វេ) (ជាន់ផ្ទាល់ដី)
  • សម្រាប់ព័ត៌មានបន្ថែម៖ 010 58 72 72 ឬ 024 866 622
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia