ការត្រៀមខ្លួនសម្រាប់ក្រុមហ៊ុននាំទំនិញចេញ-នាំចូល លើនីតិធីគយ ក្នុងបរិបទនៃកំណើនពាណិជ្ជកម្ម
Daneth MechJULY 21 2026

ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងពាណិជ្ជកម្មតំបន់ និងសកលលោក កំពុងបង្កើតនូវឱកាសថ្មីៗជាច្រើនសម្រាប់អាជីវកម្មក្នុងវិស័យផ្សេងៗ។ ជាក់ស្តែងក្រុមហ៊ុនផលិតកំពុងនាំចូលវត្ថុធាតុដើម ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្ម រីឯអ្នកចែកចាយកំពុងស្វែងរកផលិតផលពីអ្នកផ្គត់ផ្គង់ពីទីផ្សារក្រៅប្រទេស ហើយអ្នកលក់រាយក៏កំពុងពង្រីកការផ្តល់ជូនផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ដែលកំពុងមានសន្ទុះកើនឡើងផងដែរ។

ស្របពេលដែលទំហំពាណិជ្ជកម្មបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ាន អាជីវកម្មនានាកំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងក្នុងការធានាថាទំនិញរបស់ពួកគេអាចធ្វើចរាចរណ៍ប្រកបដោយប្រសិទ្ធភាពតាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់។ ចាប់តាំងពីការរៀបចំផែនការផលិតកម្ម ការគ្រប់គ្រងស្តុកទំនិញ រហូតដល់កាលវិភាគនៃការដឹកជញ្ជូន និងការបំពេញតម្រូវការអតិថិជន គ្រប់ជំហានទាំងអស់គឺពឹងផ្អែកទាំងស្រុងទៅលើភាពរលូននៃការផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន។ ហេតុដូច្នេះហើយ ការសម្រួលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងការអនុលោមតាមបទប្បញ្ញត្តិគយ រួមទាំងការទូទាត់ពន្ធនាំចូលទាន់ពេលវេលា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរក្សាបាននូវលំហូរនៃប្រតិបត្តិការ ព្រមទាំងរក្សាបាននូវទំនុកចិត្តពីអតិថិជនទៀតផង។

 

Img 3461

 

កំណើនពាណិជ្ជកម្ម បង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់នីតិវិធីគយ

នៅពេលដែលមានចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែនកាន់តែច្រើន ការបញ្ចេញទំនិញពីគយបានក្លាយជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងប្រតិបត្តិការអាជីវកម្ម។ ល្បឿននៃការដំណើរការឯកសារ និងការបញ្ចេញទំនិញ អាចជះឥទ្ធិពលដោយផ្ទាល់ទៅលើបរិមាណទំនិញក្នុងស្តុក កាលវិភាគផលិតកម្ម ពេលវេលាដឹកជញ្ជូន និងការពេញចិត្តរបស់អតិថិជន។

ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រព័ន្ធគយរបស់កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មស្របច្បាប់ ព្រមទាំងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ គួរកត់សម្គាល់ថា នីតិវិធីគយនាពេលបច្ចុប្បន្នត្រូវបានធ្វើទំនើបកម្មឌីជីថលយ៉ាងរហ័ស និងកាត់បន្ថយភាពស្មុគស្មាញច្រើន ដែលជួយឱ្យពាណិជ្ជករអាចរៀបចំប្រតិវេទន៍គយ​ (សេចក្តីប្រកាសដែលធ្វើឡើងសម្រាប់គោលបំណងនៃការនាំចេញ ឬនាំចូលតាមទម្រង់ច្បាប់ស្តីពីគយ) និងទូទាត់ពន្ធគយបានលឿនទាន់ចិត្ត។

ស្របពេលជាមួយគ្នានេះ អាជីវកម្មនានាក៏ត្រូវពង្រឹងខ្លួនឯងឱ្យស្របតាមស្តង់ដាថ្មីៗផងដែរ ពិសេសការរៀបចំឯកសារ ការរៀបចំប្រតិវេទន៍គយ និងការអនុលោមតាមបទបញ្ញតិ្តផ្សេងៗ។ សម្រាប់ក្រុមហ៊ុនដែលទើបតែចាប់ផ្តើមនាំចូល ឬនាំចេញទំនិញដំបូងៗ ការស្វែងយល់ និងការត្រៀមខ្លួនសម្រាប់តម្រូវការទាំងនេះ វាអាចជារឿងថ្មីមួយដែលទាមទារការសិក្សាស្វែងយល់បន្ថែម។ ហេតុនេះ ក្នុងពេលដែលកម្ពុជាកំពុងពង្រីកសក្តានុពលរបស់ខ្លួនលើឆាកអន្តរជាតិ ការស្វែងយល់ឱ្យច្បាស់ពីនីតិវិធីគយ គឺលែងជាកាតព្វកិច្ចធម្មតាទៀតហើយ តែវាជាយុទ្ធសាស្ត្រគន្លឹះដើម្បីជួយឱ្យអាជីវកម្មដើរទៅមុខដោយរលូន និងអាចប្រកួតប្រជែងយ៉ាងរឹងមាំនៅលើទីផ្សារ។

សម្រាប់អាជីវកម្មជាច្រើន ការត្រៀមលក្ខណៈនីតិវិធីគយនេះ ក៏មានន័យថាជាការត្រៀមខ្លួនជាស្រេចសម្រាប់កាតព្វកិច្ចហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការនាំចូលទំនិញផងដែរ។ ទោះបីជាតម្រូវការផលិតផលមានកម្រិតខ្ពស់ ហើយមានការបញ្ជាទិញពីអតិថិជនក្នុងដៃរួចរាល់ក្តី ក៏ការពិតនោះគឺ ពន្ធគយ និងថ្លៃសេវាពាក់ព័ន្ធផ្សេងៗ ត្រូវតែទូទាត់ឱ្យបានរួចរាល់ មុនពេលទំនិញត្រូវបានអនុញ្ញាតឱ្យបញ្ចេញពីគយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្តល់ជូននូវដំណោះស្រាយដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម

ចំណុចនេះហើយដែលក្លាយជាបញ្ហាប្រឈមទូទៅមួយសម្រាប់ក្រុមហ៊ុននាំចូលជាច្រើន។ ជាទូទៅ ពន្ធគយ និងថ្លៃសេវាពាក់ព័ន្ធផ្សេងៗ តែងតែតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការទូទាត់មុន មុនពេលដែលពួកគេទទួលបានប្រាក់ចំណូលពីការលក់ទំនិញទាំងនោះត្រឡប់មកវិញ។ សម្រាប់អាជីវកម្មខ្នាតតូច មធ្យម និងអាជីវកម្មដែលកំពុងលូតលាស់ ភាពរអាក់រអួលនៃចរន្តសាច់ប្រាក់ក្នុងចន្លោះពេលនេះ បានផ្តល់សម្ពាធទៅលើទុនបង្វិល និងដំណើរការអាជីវកម្មប្រចាំថ្ងៃ។

ជាឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនមួយដែលនាំចូលផលិតផលដើម្បីបំពេញការបញ្ជាទិញរបស់អតិថិជន។ ថ្វីត្បិតតែឱកាសលក់ទំនិញនោះមានរួចជាស្រេចក៏ពិតមែន ប៉ុន្តែទំនិញទាំងនោះមិនអាចចរាចរណ៍បានឡើយ លុះត្រាតែកាតព្វកិច្ចពន្ធគយត្រូវបានដោះស្រាយរួចរាល់សិន។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនក៏ត្រូវតែបន្តចំណាយលើប្រាក់ខែបុគ្គលិក ការដឹកជញ្ជូន ការទិញទំនិញចូលស្តុក និងចំណាយប្រតិបត្តិការផ្សេងៗទៀតជាច្រើន។

 

Img 3460

 

លោក ជា ម៉ារ៉ាត ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកអភិវឌ្ឍអាជីវកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “សម្រាប់អាជីវកម្មជាច្រើន បញ្ហាប្រឈមពិតប្រាកដមិនមែនដោយសារការខ្វះខាតប្រាក់ចំណូលនោះទេ តែវាបណ្តាលមកពីភាពរអាក់រអួលនៃចរន្តសាច់ប្រាក់ក្នុងចន្លោះពេលមួយដែលពួកគេត្រូវបង់ពន្ធគយភ្លាមៗ ខណៈប្រាក់ចំណូលពីការលក់ទំនិញទាំងនោះមិនទាន់ធ្លាក់មកដល់ដៃនៅឡើយ។ តាមរយៈការផ្តល់ទំនុកចិត្តនៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងប្តេជ្ញាជួយពាណិជ្ជករដោះស្រាយបញ្ហាគម្លាតពេលវេលានេះឱ្យកាន់តែប្រសើរឡើង ដើម្បីពួកគេអាចបញ្ចេញទំនិញបានទាន់ពេល ធានាបាននូវលំហូរសាច់ប្រាក់ល្អប្រសើរ និងមានឱកាសពេញលេញក្នុងការជំរុញកំណើនអាជីវកម្ម។”

ដោយមើលឃើញពីបញ្ហាប្រឈមរបស់អាជីវកម្មក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងធនាគារ វីង ត្រូវបានចុះហត្ថលេខាឡើង ដើម្បីដាក់ឱ្យដំណើរការនូវសេវាឥណទានសម្រាប់ដៃគូពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ គំនិតផ្តួចផ្តើមនេះ បង្កើតឡើងក្នុងគោលបំណងជួយដល់ក្រុមហ៊ុននាំចូល ក្រុមហ៊ុននាំចេញ ភ្នាក់ងារបញ្ជូនទំនិញ និងក្រុមហ៊ុនភស្តុភារកម្មនានាអាចដោះស្រាយកាតព្វកិច្ចពន្ធគយបានកាន់តែងាយស្រួល និងមានភាពបត់បែនខ្ពស់។ តាមរយៈសេវាកម្មនេះ ពួកគេនឹងអាចរក្សាបាននូវចរន្តសាច់ប្រាក់ដ៏រឹងមាំ ធានាការចរាចរណ៍ទំនិញបានរលូន និងអាចពង្រីកសក្តានុពលអាជីវកម្មដោយភាពជឿជាក់។

តាមរយៈដំណោះស្រាយនេះ អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចទទួលបានឥណទាន និងលិខិតធានាពីធនាគារ​ វីង ក្នុងទំហំទឹកប្រាក់រហូតដល់ ៥ លានដុល្លារអាមេរិក ជាមួយនឹងរយៈពេលឥណទានរហូតដល់ ១២ ខែ ហើយជាពិសេសគឺមានការផ្តល់ជូនអត្រាការប្រាក់ ០% សម្រាប់រយៈពេល ៧ថ្ងៃដំបូង គិតចាប់ពីថ្ងៃទទួលបានកម្ចី ព្រមទាំងមានការលើកលែងថ្លៃសេវាមួយចំនួនថែមទៀតផងដែរ។ អត្ថប្រយោជន៍ដ៏ពិសេសទាំងអស់នេះ នឹងផ្តល់នូវភាពបត់បែនដល់ម្ចាស់អាជីវកម្ម ក្នុងការចាត់ចែងកាតព្វកិច្ចគយឱ្យបានរួចរាល់ ស្របពេលដែលពួកគេនៅតែមានសាច់ប្រាក់បម្រុងគ្រប់គ្រាន់ សម្រាប់បង្វិលក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងត្រៀមខ្លួនសម្រាប់កំណើនអាជីវកម្មនាពេលអនាគត។

ការជួយដោះស្រាយបញ្ហាគម្លាតរវាងការទូទាត់ពន្ធគយ និងប្រាក់ចំណូលដែលត្រូវទទួលបាន តាមរយៈសេវាកម្ម GDCE នេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យការបញ្ចេញទំនិញកាន់តែមានភាពរលូន ការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែមានស្ថិរភាព និងធ្វើឱ្យរាល់ប្រតិបត្តិការពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

ខណៈដែលកម្ពុជាបន្តពង្រឹងកិត្យានុភាពរបស់ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់ គំនិតផ្តួចផ្តើមនានាដែលជួយលើកកម្ពស់ការយល់ដឹងពីនីតិវិធីគយ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម នឹងដើរតួនាទីកាន់តែសំខាន់មិនអាចខ្វះបាន។ កត្តាទាំងនេះ គឺជាកម្លាំងចលករក្នុងការគាំទ្រដល់កំណើនអាជីវកម្ម ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការរក្សាចរន្តទំនិញឱ្យហូររលូនល្អនៅក្នុងខឿនសេដ្ឋកិច្ចជាតិទាំងមូល។

សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុពាក់ព័ន្ធនឹងនីតិវិធីគយរបស់ធនាគារ វីង សូមអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់លេខ 023 999 989 ឬចូលទៅកាន់គេហទំព័រ wingbank.com.kh

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia