មិនមែនលុយ ឬតំណែង! បុគ្គលិក Gen-Z ឲ្យតម្លៃលើរឿងធំ ១ នេះខ្លាំងបំផុត
Kan DaraAPRIL 3 20262.6 K views

សម័យកាលផ្លាស់ប្តូរ ឥរិយាបទធ្វើការរបស់មនុស្សក៏ប្រែប្រួលទៅតាមនោះដែរ។ សម្រាប់យុវជនជំនាន់ Gen-Z (អ្នកដែលកើតចន្លោះឆ្នាំ ១៩៩៧ ដល់ ២០១២) លុយ និងតំណែងនៅតែសំខាន់ ប៉ុន្តែវាមិនមែនជាកត្តាដែលទាក់ទាញចិត្តពួកគេឱ្យនៅស្មោះត្រង់ជាមួយស្ថាប័នបានយូរអង្វែងនោះទេ។

 

យោងតាមការសិក្សារបស់ Deloitte (2024) និង McKinsey & Company បានរកឃើញថា «តុល្យភាពនៃជីវិត និងការងារ រួមជាមួយសុខភាពផ្លូវចិត្ត» គឺជាចំណុចអាទិភាពលេខ ១ ដែលក្រុមបុគ្គលិក Gen-Z មើលឃើញមុនពេលសម្រេចចិត្តចូលធ្វើការក្នុងក្រុមហ៊ុនណាមួយ ឬបង្កើតផែនការអនាគតវែងឆ្ងាយជាមួយក្រុមហ៊ុននោះ។

 

ខាងក្រោមនេះគឺជាចំណុចស្នូល ៣ ដែលនិយោជកគួរយល់ដឹងពី Gen-Z

 

១/. សុខភាពផ្លូវចិត្ត មិនមែនជាការលេងសើច Gen-Z គឺជាជំនាន់ដែលហ៊ាននិយាយដោយចំហអំពីសម្ពាធផ្លូវចិត្ត។ ពួកគេមិនចាត់ទុកការធ្វើការលើសកម្លាំងរហូតដល់បាក់ទឹកចិត្ត (Burnout) ជា "មោទនភាព" ឡើយ ប៉ុន្តែវាគឺជាសញ្ញានៃ "បរាជ័យ" ក្នុងការគ្រប់គ្រងជីវិត។ សម្រាប់ពួកគេ ក្រុមហ៊ុនដែលល្អ ត្រូវតែមានបរិយាកាសយោគយល់ មិនអាប់អួរ និងមានយន្តការគាំទ្រផ្នែកចិត្តសាស្ត្រដល់បុគ្គលិក។

 

២/. សុខចិត្តលាឈប់ ប្រសិនបើបាត់បង់សេចក្ដីសុខ សេចក្ដីសុខផ្លូវចិត្តមានតម្លៃជាងតួលេខនៃប្រាក់ខែ។ ប្រសិនបើមជ្ឈដ្ឋានការងារមានភាពចង្អៀតចង្អល់ ឬប៉ះពាល់ដល់សុខុមាលភាពផ្ទាល់ខ្លួន ពួកគេនឹងមិនរារែកក្នុងការដើរចេញឡើយ ទោះបីជាការងារនោះផ្ដល់ចំណូលខ្ពស់ក៏ដោយ។ ពួកគេធ្វើការដើម្បីរស់ មិនមែនរស់ដើម្បីតែធ្វើការនោះទេ។

 

/. ភាពបត់បែនគឺជា "តម្រូវការចាំបាច់"៖ ការងារដែលអនុញ្ញាតឱ្យមានពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសារ គឺជាអ្វីដែល Gen-Z ប្រាថ្នាចង់បានបំផុត។ យោងតាម McKinsey ភាពបត់បែននៃម៉ោងធ្វើការ ឬការអនុញ្ញាតឱ្យធ្វើការពីផ្ទះ (Remote Work) គឺជាកត្តាលេខ ១ ដែលជួយឱ្យពួកគេរក្សាលំនឹងរវាងជីវិត និងការងារបានយ៉ាងល្អប្រសើរ។

 

យ៉ាងណាមិញ ដើម្បីរក្សាបុគ្គលិកជំនាន់ថ្មី Gen-Z ឱ្យនៅជាមួយស្ថាប័នបានយូរ ក្រុមហ៊ុនមិនត្រូវផ្ដោតលើប្រាក់បៀវត្សតែមួយមុខឡើយ ប៉ុន្តែត្រូវកសាងវប្បធម៌ការងារដែលផ្ដល់តម្លៃដល់មនុស្ស និងសេចក្ដីសុខជាចម្បង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

 

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia