បញ្ចេញសក្តានុពលរបស់អ្នកជាមួយ Gen Z American Business Competition
Daneth MechJUNE 23 2026

CamEd Business School នឹងរៀបចំកម្មវិធី Gen Z American Business Competition 2026 ដែលជាឱកាសដ៏ពិសេសសម្រាប់ប្អូនៗទី១២ ក្នុងការបង្ហាញសមត្ថភាព សាកល្បងចំណេះដឹង ការច្នៃប្រឌិត និងការធ្វើការងារជាក្រុមក្នុងបរិយាកាសប្រកួតប្រជែង​ដែលមានការលើកទឹកចិត្ត។

កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅ CamEd Business School៖

ថ្ងៃទី៤ ខែកក្កដា៖ បេក្ខជនទាំងអស់ត្រូវអញ្ជើញចូលរួមការប្រលងតេស្តសមត្ថភាពទៅលើមុខវិជ្ជា

គណិតវិទ្យា ភាសាអង់គ្លេស និងការសម្ភាសន៏ ដើម្បីទទួលបានអាហារូបករណ៏ជាទឹកប្រាក់រហូតដល់ទៅ $4000។

ថ្ងៃទី៥ ខែកក្កដា៖ បេក្ខជននឹងចូលរួមការប្រកួតប្រជែងជាក្រុម ព្រមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ និងការអភិវឌ្ឍជំនាញជាច្រើនទៀត ដើម្បីមានឱកាស ឈ្នះរង្វាន់ជាសាច់ប្រាក់ដែលមានចំនួនសរុប $1500។

 

Photo 2026 06 23 10 19 14

Photo 2026 06 23 10 19 15 (2)

 

ហេតុអ្វីប្អូនៗគួរចូលរួមកម្មវិធី Gen Z American Business Competition?

●      មានឱកាសទទួលបានអាហារូបករណ៏ទៅលើការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យនិងហិរញ្ញវត្ថុ + សញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT)

●      មានឱកាសទទួលបានរង្វាន់ទឹកប្រាក់សម្រាប់ជ័យលាភីទាំង៣ក្រុម

●      អភិវឌ្ឈជំនាញទន់ដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងទទួលបានចំណេះដឹងលើភាពជាសហគ្រិន

●      បង្កើតទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀតដែលមានគំនិតដូចគ្នា

ប្រញាប់ឡើង! នៅសល់តែប៉ុន្មានកន្លែងទៀតប៉ុណ្ណោះ ដូច្នេះដើម្បីកុំឲ្យខកខានឱកាសដ៏ពិសេសនេះ ក្នុងការបង្ហាញសមត្ថភាពរបស់អ្នកប្រកួតប្រជែងជាមួយ សិស្សឆ្នើមមកពីសាលាផ្សេងៗទៀត និងឈ្នះរង្វាន់ជាច្រើន រួមទាំងឱកាសអាហារូបករណ៍ថែមទៀតនោះ សិស្សានុសិស្សអាចដាក់ពាក្យចូលរួមជាមួយ CamEd Business School ដោយឥតគិតថ្លៃតាមរយ:លីង​ ៖​ https://apply.cam-ed.com/ba-register

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣​ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨​ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh​​ ។

 

Photo 2026 06 23 10 19 15

Photo 2026 06 23 10 19 16

Photo 2026 06 23 10 19 13

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia