ជាដំណឹងល្អសម្រាប់អ្នកដែលនិយមចូលចិត្តការ៉េមផលិតចេញពីផ្លែឈើស្រស់ៗពីធម្មជាតិ។ កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៦ ហាងការ៉េមផ្លែឈើស្រស់ Gelato Farm បានរៀបចំពិធីសម្ភោធបើកដំណើរការជាផ្លូវការ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន។
អ្វីដែលធ្វើឱ្យ Gelato Farm មានភាពលេចធ្លោ និងខុសប្លែកពីហាងដទៃនោះគឺ ការ៉េមនៅទីនេះត្រូវបានផលិតចេញពី ផ្លែឈើស្រស់ ១០០% ដែលជាទិន្នផលដាំដុះដោយស្នាដៃរបស់ប្រជាកសិករខ្មែរយើង នៅលើទឹកដីខេត្តរតនគីរីផ្ទាល់តែម្តង។ នេះមិនត្រឹមតែជាការផ្ដល់ជូននូវរសជាតិឈ្ងុយឆ្ងាញ់ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយក្នុងការលើកស្ទួយកសិផលក្នុងស្រុកផងដែរ។
យ៉ាងណាមិញ ក្នុងឱកាសបើកសម្ភោធនេះ Gelato Farm ក៏បានធ្វើឱ្យអតិថិជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងកម្មវិធីពិសេសៗជាច្រើនរួមមាន ការផ្តល់ជូនមិនធ្លាប់មាន បញ្ចុះតម្លៃរហូតដល់ ៥០% សម្រាប់អតិថិជន ៥០ នាក់ដំបូង។ កម្មវិធីប្រកួតប្រជែងសប្បាយៗ អតិថិជនបានចូលរួមលេងហ្គេម «ទស្សទាយរសជាតិការ៉េម» និងការប្រកួតដ៏ជក់ចិត្ត «ញ៉ាំការ៉េមចំណុះ 0.5L ក្នុងរយៈពេលត្រឹមតែ ២ នាទី» ដើម្បីឈ្នះរង្វាន់ជាសាច់ប្រាក់រហូតដល់ ១០០ដុល្លារ ត្រឡប់ទៅផ្ទះវិញទៀតផង។
សម្រាប់បងប្អូនដែលមិនទាន់បានទៅសាកភ្លក់រសជាតិការ៉េមផ្លែឈើស្រស់ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ។ លោកអ្នកអាចអញ្ជើញទៅកាន់ Gelato Farm KH ដែលមានអាសយដ្ឋានងាយស្រួលរកបំផុត ស្ថិតនៅទីតាំង ផ្ទះលេខ 18C ផ្លូវលេខ 29 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (នៅក្បែររង្វង់មូលវិមានឯករាជ្យ)។ ព័ត៌មានបន្ថែម៖ 096 302 9285៕



