តម្លៃ៣ម៉ឺន$ជាង ចុះមក២ម៉ឺន$ជាង! តស់ មកស្គាល់រថយន្តខ្លាញ់គោ ១ម៉ូដែល រាងស្អាត ខណៈតម្លៃចុះច្រើន
ធី ស្រីល័ក្ខOCTOBER 13 20253 K views

ឮហើយដឹងតែសប្បាយចិត្ត ជាពិសេសនោះគឺសម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មី ឬបងប្អូនដែលដែលមានគម្រោងចង់ទិញរថយន្តលក្ខណៈគ្រួសារ អាចជិះបានច្រើននាក់ ជាពិសេសសម្រាប់ប្រិយមិត្តដែលនិយមរថយន្តប្រើប្រាស់សាំងសុទ្ធ រាងស្អាត ត្រូវប៉ាន់តែម្តង ខណៈពេលនេះ ក្រុមហ៊ុនលក់រថយន្ត Geely ប្រកាលលក់រថយន្តបញ្ចុះតម្លៃកប់។

 

បើតាមការឱ្យដឹងពីក្រុមការងារ Geely Cambodia បានបញ្ជាក់ថា រថយន្ត 𝗚𝗘𝗘𝗟𝗬 𝗖𝗼𝗼𝗹𝗿𝗮𝘆 ២០២៦ ជាទូទៅគឺលក់ក្នុងតម្លៃដើម ៣៣,០០០ ដុល្លារ ប៉ុន្តែនៅពេលនេះលក់ក្នុងតម្លែត្រឹមតែ ២៤,៥០០ ដុល្លារប៉ុណ្ណោះ ពោលបើបងប្អូនទិញក្នុង​ឱកាសនេះគឺចំណេញរហូតដល់ទៅ ៨,៥០០ដុល្លារឯណោះ អ្វីដែលកាន់តែពិសេសនោះរថយន្តនោះគឺមានការធានាត្រឹមត្រូវចេញពីរោងចក្រ ផ្ទាល់រហូតដល់៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ។

14

យ៉ាងណាមិញ សម្រាប់រថយន្តនេះមាន Option ដូចជា មានបំពាក់កាមេរ៉ា 540° ផ្ដល់ភាពច្បាស់ល្អ មានប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិ ម៉ាស៊ីន 4 ស៊ីឡាំង 1.5TD ប្រភេទ Turbo កម្លាំងសេះ 174 HP កម្លាំងរមួល 290NM ប្រអប់លេខDCT 7 វគ្គ AUTO យ៉ានរចនាថ្មីទំហំ18 អ៊ីង រថយន្តមួយម៉ូដែលនេះ ១០០គីឡូស៊ីសាំងចន្លោះត្រឹម ៥ទៅ៦ លីត្រ ផងដែរ។

១២

គួរជម្រាបថា រថយន្ត 𝗚𝗘𝗘𝗟𝗬 𝗖𝗼𝗼𝗹𝗿𝗮𝘆 ឆ្នាំ 𝟮𝟬𝟮𝟲 ជារថយន្តសាកសមបំផុតរួមបញ្ចូលទាំងការបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗដែលមានតែនៅលើរថយន្តថ្លៃៗ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ឬចង់សួរតម្លៃបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧៧ ៥០៥ ៦៥៩/ ០១៥ ៥០៥ ៦៥៩ នៅអគារតាំងរថយន្ត :តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី 𝗚𝗼𝗼𝗴𝗹𝗲 𝗺𝗮𝗽: https://goo.gl/maps/eDKHwTUnoWoSouRb9

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia