ងាយសម្រាប់អ្នករកស៊ី! អគ្គនាយកដ្ឋានពន្ធដារត្រៀមដាក់ដំណើរការកម្មវិធីថ្មី១ អាចដាក់លិខិតរដ្ឋបាលបានតាមអនឡាញ
Sambat SokhlangFEBRUARY 25 2024848 views

បន្តិចទៀតលែងពិបាកទៅដាក់ឯកសាររដ្ឋបាលនានាដល់ អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារទៀតហើយ ខណៈនៅពេលឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ដំណើរការនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា រដ្ឋបាលអេឡិចត្រូនិច (GDT e-Administration) ដែលអាចដាក់ឯកសាររដ្ឋបាលបានតាមអនឡាញ មិនពិបាកទៅដល់កន្លែង។

 

428625101 706941521603262 2289711634590921793 N

 

តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា តាមរយៈកម្មវិធីថ្មីនេះ នឹងផ្តល់ភាពងាយស្រួលឆាប់រហ័ស ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធ ក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗទៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលយន្តការនេះគឺបានបង្កើតនូវជម្រើសតាមអនឡាញមិនបាច់ពិបាកក្នុងទៅដាក់ផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខណ្ឌ-ខេត្ត។

 

312400317 1780546285643320 1978618130313025686 N

 

គួរបញ្ជាក់ផងដែរថា ចំពោះការគ្រោងដាក់បម្រើការកម្មវិធីថ្មីនេះ ក្រៅពីផ្តល់ភាពងាយស្រួលសម្រាប់អ្នករកស៊ីដែលជាអ្នកជាប់ពន្ធទាំងអស់ហើយ វាក៏ផ្នែកមួយចូលរួមឱ្យការប្រមូលពន្ធអាចសម្រេចបានតាមគោលដៅកំណត់សម្រាប់អគ្គនាយកដ្ឋានពន្ធដារថែមទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia