ក្រុមហ៊ុនផលិតរថយន្ដធំ១របស់រុស្ស៊ីដែលមានបទពិសោធន៍ ៩០ ឆ្នាំ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា
Bunthoeun KoemJUNE 19 2026183 views

ក្រុមហ៊ុន​ GAZ Group ​ដែលជាក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីល្បាញ និងបទពិសោធន៍ ៩០ ឆ្នាំរបស់ប្រទេសរុស្ស៊ី បានបង្ហាញការចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយផេកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

727393944 946593901757661 2535537435402207138 N

 

តាមប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមធិបតីនាយករដ្ឋមន្ដ្រីបានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ​ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

 

ក្នុងឱកាសនៃជំនួប, លោកនាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ Group បាន​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​នៅក្នុង​ប្រទេស​រុស្ស៊ី​ និងនៅ​បណ្តាប្រទេសមួយចំនួន​ក្នុង​តំបន់​អាស៊ាន​ ព្រមទាំងបាន​បញ្ជាក់ថាក្រុមហ៊ុន​ GAZ Group ជាក្រុម​ហ៊ុន​ដែល​មាន​បទពិសោធន៍​ប្រមាណ​៩០ឆ្នាំក្នុង​ឧស្សាហកម្ម​យានយន្ត ដែល​មាន​រោងចក្រចំនួន១៥​ និង​បាន​នាំចេញយានយន្ត​ទៅកាន់ប្រទេស​ចំនួន៤៣​ ព្រមទាំង​មាន​តំណាង​ចែកចាញ​ចំនួន២៤០។

 

Photo 2026 06 19 12 25 12

 

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជាច្រេីន​ម៉ូដែល​ ដូចជា​ រថយន្ត​ពាណិជ្ជកម្ម​,​ រថយន្ត​ដឹកទំនិញ​ខ្នាតមធ្យម,​ រថយន្តក្រុង,​ រថយន្ត​សង្គ្រោះ​បន្ទាន់​ ជាដេីម​ និងផលិតគ្រឿងបន្លាស់ផងដែរ។ លោក​នាយក​ផ្នែក​នាំចេញ​ បានគោរព​ជម្រាប​ជូន​សម្តេច​ធិបតី​បន្ថែម​ថា​ ដោយសារ​បច្ចុប្បន្ន​ ក្រុមហ៊ុន​​ ​GAZ Group​បាន​និង​កំពុង​ធ្វេី​ប្រតិបត្តិ​ការ​អាជីវកម្ម​ក្នុង​តំបន់​អាស៊ាន​ និង​មេីល​ឃេីញ​សេដ្ឋ​កិច្ច​កម្ពុជា​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ និង​ប្រកប​ដោយ​ភាពធន់​ ក្រុមហ៊ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ និងចង់​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា​។

 

New Gaz Vehicles at Comtrans 2021 2 1920x1080

 

ជាការឆ្លេីយតប,​ សម្តេច​ធិបតី​ស្វាគមន៍ចំពោះក្រុម​ហ៊ុន​ដែលចាប់​អារម្មណ៍​​ និងចង់​ស្វែង​រក​ឱកាស​វិនិយោគ​នៅកម្ពុជា។ សម្តេច​ធិបតី​បា​ន​គូស​បញ្ជាក់អំពីការ​ដាក់​ចេញ​គោលនយោបាយ​ និង​យន្តការ​ចាំបាច់នានា​របស់រាជរដ្ឋាភិបាល​ ដេីម្បី​គាំទ្រ​ដល់ភាព​ជោគជ័យ​របស់​ក្រុមហ៊ុនដែល​វិនិយោគ​នៅកម្ពុជា។ បន្ថែមពីនេះ​, សម្តេច​ធិបតី​ក៏បាន​ណែនាំឱ្យក្រុម​ហ៊ុន​សិក្សាបន្ថែមអំពីលទ្ធភាព​ក្នុង​ការវិនិយោគលេី​ការផលិតខ្សែច្រវាក់​ផលិតកម្ម​ ( Supply Chain) សម្រាប់​ផ្គត់ផ្គង់​ច្រវាក់​ផលិតកម្មរបស់ក្រុម​ហ៊ុន​ដែលមានក្នុងតំបន់ តាម​យុទ្ធសាស្រ្ត​បូកមួយ​ (Plus 1 Strategy) ផងដែរ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia