កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ហាងកាហហ្វេកូនខ្មែរ Gather Ground Coffee & Eatery បានសម្ពោធសាខាថ្មីជាផ្លូវការគឺសាខាទី៥ នៅខណ្ឌទួលគោក។ នៅក្នុងការសម្ពោធសម្ពោធសាខាថ្មីនេះដែរ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពងខ្ពស់ពី ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកស្រី ប៉ាឡូណា ដែលអគ្គនាយិកាហាងកាហ្វេ Gather Ground Coffee & Eatery និងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

នៅក្នុងការបើកសម្ពោធសាខាថ្មីខាងលើនេះដែរ លោកស្រី ប៉ាឡូណា ដែលអគ្គនាយិកាហាងកាហ្វេ Gather Ground Coffee & Eatery បានមានប្រសាសន៍ថា Gather Ground មិនមែនគ្រាន់តែជាហាងកាហ្វេហ្វ្រេនឆាយដែលកំពុងល្បីល្បាញនៅក្នុងស្រុកតែមួយមុខនោះទេ តែហាងកាហ្វេមួយនេះបានកំពុងតែចូលរួមជាចំណែកយ៉ាងសំខាន់មួយក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈការបង្កើតទីផ្សារជូននិស្សិតតាមរយៈការបង្កើនការទិញទំនិញវត្ថុធាតុដើមគ្រប់មុខទាំងអស់ដូចជជា បន្លែត្រីសាចច់ គ្រឿងទេសផ្សេងៗទៀតពីដៃគូយកមកផលិតបន្ត។

ចំពោះចំណុចដ៏អស្ចារ្យរបស់ហាងកាហ្វេ Gather Grounds គឺបានបង្កើតនូវការគាំទ្រផលិតផល កសិផលក្នុងស្រុក តាមរយៈការប្រើប្រាស់បន្លែត្រីសាច់ និងគ្រឿងផ្សំផ្សេងៗរាប់រយមុខជារៀងរាល់ថ្ងៃផ្គត់ផ្គង់នៅតាមសាខាទាំងអស់នៃ Gather Grounds ផងដែរ។ ក្រៅពីជួយគាំទ្រផលិតផល កសិផលក្នុងស្រុក បើក្រឡេកទៅមើលតាមសាខានីមួយៗរបស់ Gather Grounds គឺមានការរចនាប្លែកៗពីគ្នាហើយស្រស់ស្អាតខ្លាំងណាស់។

ជាមួយគ្នានោះដែរ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានមានប្រសាសន៍បន្ថែម “នៅក្នុងកម្មវិធីការបើកសម្ពោធសាខាទី៥ នៅខណ្ឌទួលគោកនេះ លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលឃើញយីហោកាហ្វេខ្មែរកាន់តែរីកចម្រើនបែបនេះ ជាពិសេសនោះគឺឃើញថៅកែហាងកាហ្វេភាគច្រើនសុទ្ធសឹងជាខ្មែរ ហើយសុទ្ធតែក្មេងៗនេះសបញ្ជាក់ថាខ្មែរយើងពិតជាមានសមត្ថភាពពិតៗ ដូច្នេះសូមប្រជាជនខ្មែរចូលរួមគាំទ្រនិងអភិរក្សផលិតផលជាតិរបស់យើងទើបអាចទៅរួច។ ជាពិសេសនោះ បើយើងសំឡឹងឃើញរបរណាជាថៅកែជនជាតិខ្មែរយើងត្រូវចូលរួមគាំទ្រឱ្យបានគ្រប់ៗគ្នា។

លើសពីនេះទៅទៀត សម្រាប់ហាងកាហ្វេ Gather Ground Coffee & Eatery នៅសាខាទួលគោកនេះគឺ មានបរិយាកាស Work Space ដ៏ធំទូលាយ និង Vibe Chill Chill ព្រមទាំងជម្រើសភេសជ្ជៈ និងអាហារសម្រន់ដ៏សម្បូរបែប ដែលជួយអោយអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយ និងធ្វើការបានឆាប់ហើយ។



គួរជម្រាបថា សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយទៅជាម្ចាស់សាខាហ្វ្រេនឆាយណាមួយក្នុង ចំណោម១៥សាខាគោលដៅរបស់ ហ្គាឌ័រហ្គ្រោនស៍- Gather Grounds អាចធ្វើការទំនាក់ទំនងណាត់ជួបដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 093 990 992/088 2323009 ដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀមសិទ្ធិហ្រ្វេនឆាយអាជីវកម្ម៕



