មោទនភាពស្នាដៃកូនខ្មែរ! ហាងកាហ្វេ Gather Grounds ត្រៀមបង្អួតរូបរាងសាខាថ្មី ជាមួយបទពិសោធន៍ដ៏ប្លែកភ្នែក

គ្រាន់តែនិយាយទៅដល់ហាងកាហ្វេ Gather Grounds បងប្អូនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ ព្រោះយីហោមួយនេះត្រូវបានបង្កើតឡើងដោយកូនខ្មែរជាមួយនឹងរចនាបទនៅក្នុងហាងកាហ្វេវិញបែបខ្មែរ១០០% តែម្តង។ អ្វីដែលកាន់តែពិសេសនោះនៅពេលបានឮដំណឹងមួយនេះហ្វេនៗរបស់ Gather Grounds នឹងសប្បាយចិត្តជាក់ជាមិនខានព្រោះឆាប់ៗខាងមុខនេះ Gather Grounds កំពុងតែត្រៀមបើកសាខាថ្មីជាមួយបទពិសោធន៍ដ៏វិសេសវិសាលជាងមុនផងដែរ។

 

ជាក់ស្តែង កាលពីថ្មីៗនេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ហាងកាហ្វេ Gather Grounds បានឱ្យដឹងថា នេះជាជំហានដ៏មានន័យមួយសម្រាប់ ហាងកាហ្វេ និងម្ហូបអាហារ ហ្គាឌ័រហ្គ្រោនស៍។ ព្រឹត្តិការណ៍ចុះហត្ថលេខាហ្វ្រេនឆាយនេះមិនមែនត្រឹមតែជាកិច្ចព្រមព្រៀងទេប៉ុន្តែជាការចាប់ផ្តើមនៃការរីកចម្រើន ការច្នៃប្រឌិតនិងដំណើររួមគ្នាទៅមុខ។

14

ជាមួយគ្នានោះដែរ ហាងកាហ្វេដ៏ពេញនិយមខ្លាំង Gather Grounds បានកំពុងតែត្រៀមបង្ហាញខ្លួនក្នុងរូបរាងថ្មី សាខាថ្មី ដែលលើកនេះនឹងនាំមកនូវអ្វីដែលថ្មីប្លែកនិងអស្ចារ្យជាងមុន។ អ្វីដែលកាន់តែពិសេសនោះគឺចាប់តាំងពីការរចនារហូតដល់ការរៀបចំគឺសម្រិតសម្រាំងឡើងដោយគំនិតច្នៃប្រឌិតរបស់កូនខ្មែរសុទ្ធសាធ។

15

16

យ៉ាងណាមិញ ចំពោះចំណុចដ៏អស្ចារ្យរបស់ហាងកាហ្វេ Gather Grounds គឺបានបង្កើតនូវការគាំទ្រផលិតផល កសិផលក្នុងស្រុក តាមរយៈការប្រើប្រាស់បន្លែត្រីសាច់ និងគ្រឿងផ្សំផ្សេងៗរាប់រយមុខជារៀងរាល់ថ្ងៃផ្គត់ផ្គង់នៅតាមសាខាទាំងអស់នៃ Gather Grounds ផងដែរ។ ក្រៅពីជួយគាំទ្រផលិតផល កសិផលក្នុងស្រុក បើក្រឡេកទៅមើលតាមសាខានីមួយៗរបស់  Gather Grounds គឺមានការរចនាប្លែកៗពីគ្នាហើយស្រស់ស្អាតខ្លាំងណាស់។

17

គួរជម្រាបថា សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយទៅជាម្ចាស់សាខាហ្វ្រេនឆាយណាមួយក្នុង ចំណោម១៥សាខាគោលដៅរបស់ ហ្គាឌ័រហ្គ្រោនស៍- Gather Grounds  អាចធ្វើការទំនាក់ទំនងណាត់ជួបដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 093 990 992/088 2323009  ដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀមសិទ្ធិហ្រ្វេនឆាយអាជីវកម្ម៕

13

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia