ថោកខ្លាំង! នៅប្រទេស១នេះ តម្លៃប្រេងសាំងត្រឹម ១០០៛ ប៉ុណ្ណោះក្នុង មួយលីត្រ ខណៈពេលដែលប្រទេសជាច្រើននៅទ្វីប អឺរ៉ុប មានតម្លៃប្រេងសាំងខ្ពស់ដល់ ១.៨១ដុល្លារ ក្នុងមួយលីត្រ ប្រទេស អ៊ឺរ៉ង់ បានឈរលើលេខរៀងលំដាប់ទីមួយ មានតម្លៃប្រេងសាំងទាបបំផុត នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាទិន្នន័យពី The Express Tribune ក្នុងឆ្នាំ ២០២៥។
ប្រេងឥន្ធនៈនៅប្រទេស អ៊ឺរ៉ង់ មានតម្លៃត្រឹមតែ ០.០២៩ដុល្លារ ប៉ុណ្ណោះក្នុងមួយលីត្រ ប្រសិនបើគិតជាលុយរៀល មានតម្លៃប្រហែល ១១៩រៀល ក្នុងមួយលីត្រ ខណៈនេះជាតម្លៃដ៏ទាបបំផុតបើធៀបនឹងតម្លៃទំនិញផ្សេងៗទៀតក្នុងតម្រូវការរស់នៅប្រចាំថ្ងៃ។
គួរជម្រាបផងដែរថា ប្រេងឥន្ធនៈនៅ អ៊ឺរ៉ង់ អាចធ្លាក់មកដល់តម្លៃស្ទើរស្មើ ០ ព្រោះប្រទេសសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ដែលអាចផលិតប្រេងយ៉ាងបបូរណ៍សម្រាប់ផ្គត់ផ្គងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ក្នុងនោះវាបានជួយសម្រួលដល់ជីវភាពរបស់ប្រជាជន លើការចំណាយក្នុងការធ្វើដំណើរ ការដឹកជញ្ជូនក្នុងស្រុកកាន់តែមានតម្លៃថោក និងប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែស្របពេលជាមួយគ្នា វាក៏បានបង្កជាបញ្ហាធ្ងន់ធ្ងរដល់ធនធានធម្មជាតិដូចជា ការប្រើប្រាស់ប្រេងច្រើនពេក និងអនាម័យបរិស្ថានជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook