ចុះហើយ! នេះជាតម្លៃប្រេងសាំងថ្មី ដែលត្រូវដាក់លក់ចាប់ពីថ្ងៃទី ២៩ ខែ មីនា
Kan DaraMARCH 28 202611.1 K views

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយកំណត់ថា ប្រេងសាំងធម្មតា Gasoline 92 ត្រូវលក់ក្នុងតម្លៃ ៥,០០០ រៀលក្នុងមួយលីត្រ ខណៈ ប្រេងម៉ាស៊ូត Gasoil 10ppm ត្រូវលក់ក្នុងតម្លៃ ៧,២០០រៀលក្នុងមួយលីត្រ។

គួរជម្រាបផងដែរថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%៕

 

១១១

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia