ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន ភីស ភេត្រូលៀម ក្រុមហ៊ុន កម្ពុជាតេលា និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់តម្លៃលក់ដូចខាងក្រោម៖
១. ក្រុមហ៊ុន Caltex ៖ ដាក់លក់តម្លៃម៉ាស៊ូត ៣ ៥៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៧០០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៥០០ រៀលក្នុង ១ លីត្រ។

២. ក្រុមហ៊ុន BVM ៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៥៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៧0០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៣0០ រៀលក្នុង ១ លីត្រ។

៣. ក្រុមហ៊ុន កម្ពុជាតេលា៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៥៥០ រៀលក្នុង១លីត្រ និងប្រេងសាំងធម្មតាដាក់លក់ក្នុងតម្លៃ ៣ ៧០០ រៀលក្នុង១លីត្រ។

៤. ក្រុមហ៊ុន ភីស ភេត្រូលៀម៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៥៥០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៧០០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែតម្លៃ ៤ ៥០០ រៀលក្នុង ១ លីត្រ។



