ចេញហើយ! នេះជាតម្លៃប្រេងសាំងដែលក្រុមហ៊ុនធំៗនៅខ្មែរនឹងដាក់លក់ចាប់ពីថ្ងៃទី១១-២០ តុលា
Bunthoeun KoemOCTOBER 11 20256.1 K views

ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន Sokimex និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់លក់ដូចខាងក្រោម៖

 

១. ក្រុមហ៊ុន Caltex ដាក់លក់តម្លៃម៉ាស៊ូត ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៥៥០ រៀលក្នុង ១ លីត្រ។

 

561123809 822533646839061 4306092137189916542 N

 

២. ក្រុមហ៊ុន Sokimex ដាក់លក់តម្លៃប្រេងស៊ុបភើឌីសែល (ម៉ាស៊ូត) ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងឃ្លីន (ធម្មតា) ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ុបភើរៀ ៤ ៤៥០ រៀលក្នុង ១ លីត្រ និងហ្គាស ១៨៥០ ក្នុង ១ លីត្រ។

 

559642795 1131191379119616 213815741376368962 N

 

៣. ក្រុមហ៊ុន BVM ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៨០០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៤០០ រៀលក្នុង ១ លីត្រ៕

 

Photo 2025 10 11 14 55 55

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia