កាលពីពេលថ្មីនេះកន្លងទៅនេះ រដ្ឋបាលខេត្ដកំពង់ស្ពឺបានបង្ហើបពីគម្រោងស្ថាបនាសួនច្បារ និងផ្លូវធ្វើដំណើរប្រវែង ៩ គីឡូម៉ែត្រអមសងខាងស្ទឹងព្រែកតោ្នតដើម្បីទុកឲ្យប្រជាពលរដ្ឋដើរកម្សាន្ដ និងហាត់ប្រាណ។ ខណៈគម្រោងនេះកំពុងត្រូវបានរដ្ឋបាលខេត្ដ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្វើការសិក្សាលម្អិតមុនចាប់ផ្ដើមសាងសង់។
តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកំពង់ស្ពឺ កាលពីពេលកន្លងទៅ គម្រោងសាងសង់សួនច្បារ និងផ្លូវធ្វើដំណើរដ៏វែងអន្លាយនេះ គឺចាប់ផ្ដើមពីគល់ស្ពានធ្នួសលួង រហូតមកដល់ស្ពានអំពែភ្នំ ស្ថិតក្នុងភូមិសាស្ដ្រក្រុងច្បារមន។ ហើយនេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមសម្រាប់បងប្អូនអ្នកខេត្តកំពង់ស្ពឺ ដែលនឹងលេចឡើងក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាមុននឹងការបើកការដ្ឋានសាងសង់មកដល់ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបំដែនដី បានបង្ហាញគំរូប្លង់នៃគម្រោងខាងលើផងដែរ ដែលមើលទៅមានភាពស្អាតប្លែក។ ដូច្នេះតស់មកទស្សនាគំរូប្លង់ដែលមាននៅក្នុងរូបភាពខាងក្រោម៖