ទីលានចាក់សំរាមនៅរាជធានីភ្នំពេញ នឹងប្ដូរទៅកាន់ទីតាំងថ្មីនេះ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧
Bunthoeun KoemSEPTEMBER 10 20262 K views

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

ការលើកឡើងរបស់ លោក ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៦នេះ ខណៈលោក បានអញ្ជើញជាអធិបតីភាពតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ជាមួយ ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

 

802002735 1550158689678632 7438

 

លោក ហួត ហៃ បន្តថា ទីលានចាក់សំរាមថ្មីនេះ មានទំហំ ១៤៣ហិចតា ដោយជំហានទី១ បានរៀបចំរួចរាល់ ជាស្តង់ដា អន្តរជាតិតែម្តង។ការប្រមូលថវិកាពីការបង់ថ្លៃសំរាមនេះ យើងប្រមូលបានប្រមាណ២លានដុល្លារ ក្នុង១ខែ ។ ប៉ុន្តែចំនួននេះ លោក ហួត ហៃ បានបញ្ជាក់ថា យើងបានចំណាយមានចំនួនច្រើនជាងនេះ ពោលគឺនៅខាតបង់នូវឡើយទេ។ ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនប្រមូលសំរាមទាំង៣ ប្រមូលសំរាមបានប្រមាណ ៤១០០តោន ក្នុងមួយថ្ងៃ ខណៈដែលកាលពីមុន មានក្រុមហ៊ុនតែមួយ បរិមាណសំរាមដែលប្រមូលបាន មានត្រឹមតែ ២៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ។

 

នាឱកាសនោះ លោក អភិបាលរងរាជធានី បានឱ្យដឹងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) អាជ្ញាធរ និងកងកម្លាំងរបស់រាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរ នោះគឺដោយសារខណ្ឌនីមួយៗបានម្ចាស់ការក្នុងការបង្ក្រាប ហើយពិសេសថែមទៀតនោះ គឺបានការសហការយ៉ាងល្អពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

 

ចំណែក រាជធានីភ្នំពេញទទួល បានពានរង្វាន់ពីអង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង «ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង» គឺបានមកពីការចូលរួមខិតខំប្រឹងប្រែងទាំងអស់គ្នា ទាំងក្រុមប្រឹក្សារាជធានី រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីផងដែរ៕

 

797841460 1834310044402524 7961

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia