ក្រុមហ៊ុន ហ្គាវ សេន ភែកឃីជិង (ខេមបូឌា) ឯ.ក (GAO SEN PACKAGING (CAMBODIA) CO., LTD) បានបោះទុនវិនិយោគ បង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង ពីអាលុយមីញ៉ូម និងដែក ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

តាមការចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា គម្រោងរោងចក្រផលិតសំបកកំប៉ុងខាងលើនេះ ត្រូវបានបោះទុនវិនិយោគសរុប ១៨.៧ លានដុល្លារ។ នៅពេលបើកដំណើរការរោងចក្រថ្មីនេះ ក៏អាចបង្កើតឱការងារបានចំនួន ១២៨ នាក់ជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
សូមជម្រាបថា កាលពីឆ្នាំ ២០២៥ កន្លងទៅនេះ កម្ពុជាមានគម្រោងវិនិយោគសរុប ៦៣០ គម្រោង ក្នុងនោះខេត្ដកំពង់ស្ពឺទទួលបាន ១៤២ គម្រោង ជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេផងដែរ៕




