កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុន GAC Cambodia បានប្រកាសពីការនាំចូលរថយន្ដសេរីថ្មី GAC S7។ ខណៈរថយន្ដថ្មីនេះមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមានការសន្សំសំចៃខ្ពស់ សម្រាប់អ្នកប្រើប្រាស់។
តាមការបញ្ជាក់ពីក្រុមហ៊ុន រថយន្ដ GAC S7 ប្រើប្រាស់ម៉ាស៊ីនដំណើរការដោយបច្ចេកវិទ្យា AI សន្សំសំចៃ ឆ្លាតវៃ និងងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ជាក់ស្តែងការធ្វើដំណើរជាមួយមុខងារ សាំង + អគ្គិសនី (PHEV) អាចបើកបរបានចម្ងាយដល់ទៅ 1150 Km ឬចំណាយ 1.3L ទៅ 1.8L/100Km រីឯការប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ 150Km ជាមួយនឹងការសាកថ្មពី 30%-80% ចំណាយថេរៈវេលាត្រឹមតែ 18នាទីប៉ុណ្ណោះ។

ដោយក្នុងនោះក្រុមហ៊ុនបានរចនាតួរថយន្តនេះឡើងជាមួយបណ្តោយ 4900mm ទទឹង 1950mm កម្ពស់ 1780mm គម្លាតកង់មុខទៅកង់ក្រោយ 2880mm ឯយ៉ាន់កង់់ដ៏ស្រស់ស្អាតទំហំ 20-inch។ កាន់តែពិសេស GAC S7 បានបំពាក់មុខងារជំនួយការបើកបរដ៏សម្បូរបែប រួមមានប្រព័ន្ធកំណត់ល្បឿនតាមរថយន្តខាងមុខ (ACC) ប្រព័ន្ធផ្តល់ដំណឹងអំពីឧបសគ្គនៃផ្នែកខាងមុខ (FCW) ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់ (AEB) ប្រព័ន្ធចាប់សញ្ញានៃការវ៉ាជែង (BSD) ប្រព័ន្ធផ្តល់ដំណឹងពេលបើកទ្វារ (DOW) ប្រព័ន្ធរក្សារថយន្តស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (ELKA) ប្រព័ន្ធផ្តល់ដំណឹងពេលថយក្រោយ (RCTA) ប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ (FAPA) និងកាំមេរ៉ាកម្រិត 540 degree ជាដើម។
សូមជម្រាបថា រថយន្ត GAC S7 PHEV i4WD ស៊េរីថ្មីឆ្នាំ2026 ប្រភេទ Global Version ! ក្រុមហ៊ុនផ្លូវការ GAC Cambodia បានផ្តល់ជូននូវ 2ជម្រើសសម្រាប់អតិថិជននោះគឺ Option Max និង Option Ultra ដែលសុទ្ធសឹងជាប្រភេទរថយន្តប្រើប្រាស់ប៉ុងពីរ i4WD ដូចគ្នា បន្ថែមពីនោះអតិថិជននឹងទទួលបានការធានាផ្លូវការចេញពីរោងចក្រ និងមានរយៈពេលវែងរហូតដល់ 5ឆ្នាំ ឬ 150,000 គីឡូម៉ែត្រ។ ដោយឡែកខាងក្រោមនេះ ជាតម្លៃរបស់រថយន្តទាំងពីរ៖ ជម្រើស Option Max មានតម្លៃ $43,000 និងជម្រើស Option Ultra មានតម្លៃ $47,000។ សម្រាប់លោកអ្នកដែលចង់បានរថយន្ដខាងលើនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 095 999 029 (KH/EN)/095 777 159 (中文) ឬ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : https://t.me/GACCambodiaOfficial៕


