កាលពីថ្ងៃទី 23 ខែ កុម្ភះ ឆ្នាំ 2024 ៖ ក្រុមហ៊ុន THH Import Export Co., Ltd បានប្រារព្ធកម្មវិធីបើកសម្ពោធ ជាផ្លូវការ កំពូលរថយន្តទំនើបលំដាប់អភិជន ម៉ូឌែល GN8 ដែលជារថយន្តម៉ូឌែលថ្មីរបស់ GAC MOTOR ដែលរចនាលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ។
សូមជម្រាបជូនថា ក្រុមហ៊ុន THH IMPORT EXPORT Co., Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ជាក្រុមហ៊ុនក្នុងស្រុកមួយ និងទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២០មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន TH Group មានអាជីវកម្មសំខាន់ៗចំនួន ៣ប្រភេទ៖ ទី១ រថយន្ត ទី២ ភោជនីយដ្ឋាន និងអាហារសម្រន់ និង ទី៣ ហាងលក់ទំនិញរាយ ជាដើម។
ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយនូវម៉ាកយេហោក្រុមហ៊ុនលក់រថយន្តលំដាប់យក្សចិនមួយនេះហើយគឺ GAC Motor (ដែលឈ្មោះពេញ៖ Guangzhou Automobile Group Co., Ltd.) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន ដែលមានដើមកំណើតតាំងពីឆ្នាំ1955 មកម្ល៉េះ។ហើយម៉ាកយីហោ GAC គឺជាម៉ាកយីហោរថយន្តរបស់ប្រទេសចិនតែមួយគត់ ដែលទទួលបាន ពានរង្វាន់ J.D Power 8ឆ្នាំ ជាប់ៗគ្នា ទៅលើផ្នែក គុណភាព ភាពធន់ប្រើប្រាស់បានយូរ និង ទំនុក ចិត្តខ្ពស់ក្នុងការប្រើប្រាស់របស់អតិថិជន។ បច្ចុប្បន្នម៉ាកយីហោ GAC កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅក្នុងបណ្តារទីផ្សារលក់រថយន្តធំៗជុំវិញពិភពលោក ជាពិសេសនៅតំបន់ អាស៊ី អឺរ៉ុប អាមេរិចខាងត្បូង និងមជ្ឈិមបូព៌ា។ ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនសម្រេចបានការលក់រថយន្តថ្មីរបស់ខ្លូនរហូតទៅដល់ 2, 504,975 គ្រឿង។
ដោយសង្កេតមើលឃើញអំពីតម្រូវការរបស់អតិថិជនលើរថយន្តបែប ប្រណីត ដែលបំពាក់នូវច្ចេកវិទ្យាទំនើបៗ ប្រភេទ Full Option និងមានតម្លៃសមរម្យ និងកំណើននៃការគាំទ្រនូវម៉ាយីហោររថយន្ត GAC ជាបន្តបន្ទាប់ ទើបកាលពីចុងឆ្នាំ 2023 ក្រុមហ៊ុន GAC MOTOR Cambodia បានសម្ភោធន៍លក់ជាផ្លូវការរថយន្តថ្មី ២ ម៉ូឌែល គឺ All New EMKOO និង All-New GS3 EMZOOM ដែលជា SUV 05 កៅអី កំពុងទទួលបានការគាំទ្រសំណាក់អតិថិជន។
យ៉ាងណាមិញ កាលពីថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2024 ក្រុមហ៊ុន GAC MOTOR Cambodia បានរៀបចំ កម្មវីធីដ៏ធំអស្ចារ្យមួយ ដែលជារាត្រីនៃកម្មវិធីប្រគល់រថយន្តលំដាប់អភិជន ដែលជាម៉ូឌែលថ្មីមួយទៀត ប្រភេទ MPV VIP 07 កៅអី គឺ GN8 សេរីឆ្នាំ ២០២៤ ចំនួន ៣០គ្រឿង ជូនអតិថិជនដែលបានកក់សម្រាប់ស្តុកជើងទីមួយកាលពីចុងឆ្នំា ២០២៣។
ហើយកាលពីថ្ងៃទី 23 ខែ កុម្ភះ ឆ្នាំ 2024 ក្រុមហ៊ុន GAC MOTOR Cambodia ពិតជាមានមោទនភាពមែនទែន ដែលបានរៀបចំនូវកម្មវិធីបើកសម្ពោធលក់ជាផ្លូវការរថយន្តថ្មីមួយម៉ូឌែលទៀតគឺ GAC GN8 សេរីឆ្នាំ 2024 ប្រភេទ MPV 07 កៅអី ដែលជាកំពូលរថយន្តលំដាប់អភិជន សម្រាប់ដើមឆ្នាំ២០២៤ នេះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនេះ ប្រទេសកម្ពុជា គឺជាប្រទេសទី៣ នៅលើពិភពលោកដែលទទួលបានសិទ្ធលក់កំពូលរថយន្ត GN8 ផ្លូវការមុនគេផងដែរ ដែលប្រទេសទី ១ គឺ អារ៉ាប់ ទី ២ ភីលីពីន នឹងទី ៣ គឺប្រទេសកម្ពុជាយើងតែម្តង។
ចំពោះរថយន្ត MPV VIP 07 កៅអី ម៉ូឌែល GN8 សេរីឆ្នាំ ២០២៤ នេះ ត្រូវបានរចនាឡើងថ្មីទាំងស្រុងដោយយកលំនាំតាម សត្វតោ បង្ហាញមកនូវភាពអង់អាច និងឧត្តមភាពខ្ពស់ សម្រាប់អតិថិជនជាអ្នកជំនួញ គ្រួសារលំដាប់អភិជន និងបណ្ដាបុគ្គលល្បីៗ។ វាបានបំពាក់មកនូវគ្រឿងបរិក្ខាប្រណិត (កៅអីប្រភេទ VIP មានមុខងារ massage (ក្តៅ ត្រជាក់) និង បច្ចេកទេសទំនើបៗ (ប្រព័ន្ធបើកបរ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គ, ....) ដើម្បីផ្ដល់ជូននូវផាសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។
កម្មវិធីនេះបានធ្វើឡើងនៅ មជ្ឈមណ្ឌល ដឺ ព្រេមៀរ សែនសុខ សែនធឺ រាជធានីភ្នំពេញ ដោយប្រទះឃើញជាមួយនឹងមានវត្តមានចូលរួមពីសំណាក់អធិបតី ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនលំដាប់អភិជន និងអ្នកជំនូញជាន់ខ្ពស់ជាច្រើនរូប ដែលបានទន្ទឹងរង់ចាំនូវការមកដល់នៃ កំពូលរថយន្ត VIP MPV របស់ក្រុមហ៊ុន GAC ម៉ូឌែលនេះ។
យើងខ្ញុំសង្ឈឹមថាការនាំចូលនូវរថយន្តម៉ូឌែល GN8 នេះនឹងបំពេញនូវតម្រូវការរបស់ អតិថិជន ដែលនិយមប្រើប្រាស់នូវរថយន្តប្រភេទ MPV ដោយផ្តល់ជាជម្រើសថ្មីសម្រាប់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តទំនើបបែបអនាគត់ ប្រណិត គុណភាពខ្ពស់ មានប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយ សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។
នាឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនសូមប្រកាសនាំចូល និងលក់ជាផ្លូវការនូវរថយន្តម៉ូឌែល GN8 សេរីថ្មីឆ្នាំ 2024 ប្រភេទ MPV 07 កៅអី កំរិត GX Master ដែលជា Spec. របស់ប្រទេសអារ៉ាប់ ក្នុងតម្លៃត្រឹមតែ $75,000.- ដុល្លា តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា រាល់ការទិញរថយន្តពី GAC MOTOR Cambodia លោកអ្នកនឹងទទួលបានការធានាគុណភាពរយៈពេលវែងពីរោងចក្រផ្ទាល់រហូតដល់ ០៥ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដែលជាគោលការណ៍ធានាជាសកល និងទទួលបានការថែរទាំឥតគិតថ្លៃ ០២ឆ្នាំ ឬ ២០,០០០ គីឡូម៉ែត្រ ផងដែរ។
សូមរំលឹកផងដែរថា GAC មិនត្រឹមតែផលិតឡានយីយោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតឡានអោយម៉ាកយីហោល្បីៗផ្សេងទៀត ក៏ដូចជា ចាប់ដៃគូរួមគ្នា ជាមួយម៉ាកយីហោជាច្រើនទៀតដូចជា GAC Toyota, GAC Honda, GAC Mitsubishi នឹងGAC AION ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់ឡានរបស់ GAC ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តលើសពីការប្រើប្រាស់ទូទៅ សរុប 4 លានគីឡូម៉ែត្រឯណោះ៕