រថយន្ដចិន BYD និង GAC មានរោងចក្រដំឡើងនៅខ្មែរហើយ ខណៈនេះជាតម្លៃដាក់លក់លើទីផ្សារ
Bunthoeun KoemMAY 22 20264.4 K views

នៅពេលនេះក្រុមហ៊ុនរថយន្ដ BYD និងរថយន្ដ GAC ដែលជាយីហោដ៏ល្បីរបស់ប្រទេសចិននៅពេលនេះមានរោងចក្រដំឡើងរថយន្ដផ្ទាល់នៅក្នុងប្រទេសកម្ពុជាហើយ។ ដោយក្នុងនោះរោងចក្រដំឡើងរថយន្ដ BYD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានសាងរួចរាល់កាលពីចុងឆ្នាំ២០២៥ និងរោងចក្រដំឡើងរថយន្ដ GAC មានទីតាំងស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង បានសាងសង់រួចរាល់ និងដាក់ឲ្យដំណើរកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ។

 

យ៉ាណាសម្រាប់រោងចក្រថ្មីនៅលើទឹកដីកម្ពុជានេះដែរ ក្រុមហ៊ុនទាំងពីរបានដំឡើងនូវម៉ូដែលដ៏ពេញនិយមរបស់ខ្លួនដែលមានដូចជា៖

 

១. ក្រុមហ៊ុន BYD

 

សម្រាប់រោងចក្រដំបូងរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន BYD បានសម្រេចដំឡើងរថយន្ដចំនួន ២ ម៉ូដែលរួមមាន៖ ម៉ូដែល BYD ATTO 2 និង BYD Sealion 5។ ដោយក្នុងនោះរថយន្ដ BYD ATTO 2 ដាក់លក់ក្នុងតម្លៃ ២១ ៨០០ ដុល្លារ ចំណែករថយន្ដ BYD Sealion 5 ដាក់លក់ក្នុងតម្លៃ ២៨ ៨០០ ដុល្លារ។

 

សម្រាប់ព័ត៌មានបន្ថែម ឬចង់ទិញរថយន្ដ BYD ដែលបានកែតម្រូវតម្លៃថ្មីទាំង ១៣ ម៉ែដែលខាងលើ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេប៊ុកផេក BYD Cambodia

 

22305170 Org

 

២. រថយន្ដ GAC

 

សម្រាប់ការដំឡើងរថយន្ដលើកដំបូងរបស់ខ្លួននៅកម្ពុជានេះដែរ GAC បានសម្រេចដំឡើងរថយន្ដថ្មីចំនួន ៣ ម៉ូដែលរួមមាន GAC GN8, GAC GS3 EMZOOM និង GAC EMKOO។ ចំពោះតម្លៃវិញក្រុមហ៊ុនបានដាក់លក់ដូចក្រោម៖

 

. រថយន្ត GAC GN8 តម្លៃ ៦៥,០០០ ដុល្លារ

. រថយន្ត GAC GS3 EMZOOM តម្លៃ ២១,៥០០ ដុល្លារ

. រថយន្ត GAC EMKOO តម្លៃ ២៦,៥០០ ដុល្លារ

 

សម្រាប់បងប្អូនដែលចាប់អារម្មណ៍លើរថយន្ត ៣ម៉ូដែលនេះអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (KH/EN)/095 777 160 (中文) ឬអាចទៅកាន់អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮ដែលស្ថិតនៅ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕

Image1 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia