ក្រុមហ៊ុនរថយន្ដចិនចំនួន ២ មានរោងចក្រនៅខ្មែរហើយ ខណៈនេះជាតម្លៃដាក់លក់លើទីផ្សារ
Bunthoeun KoemSEPTEMBER 20 2026646 views

ក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC ដែលជាយីហោររថយន្ដដ៏ល្បីរបស់ប្រទេសចិន ពេលនេះគឺមានមានរោងចក្រផ្គុំ និងដំឡើងរថយន្ដណៅក្នុងប្រទេសកម្ពុជាហើយ។ ដោយក្នុងនោះរោងចក្ររថយន្ដ BYD មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបើកដំណើរការកាលពីចុងឆ្នាំ២០២៥ ខណៈ

ក្រុមហ៊ុន GAC មានទីតាំងស្ថិតនៅខេត្ដកំពង់ឆ្នាំង ទើបនឹងសម្ពោធបើកឲ្យដំណើរការកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦។

 

១. ក្រុមហ៊ុន BYD

 

សម្រាប់រោងចក្រក្រុមហ៊ុន BYD គឺមានដំឡើងរថយន្ដដូចជាមួយ BYD Sealion 5 និង BYD Atto2។ ក្រៅពីនោះក្រុមហ៊ុនក៏មានគម្រោងបន្ដដំឡើងរថយន្ដ BYD Shark 6 Hybrid បន្ថែមទៀតផងដែរ។ យ៉ាងណាមិញចំពោះតម្លៃរថយន្ដដែលតម្លើងនៅកម្ពុជានេះមានដូចដូចខាងក្រោម៖

 

·         BYD Sealion 5 Dynamic ដាក់លក់ក្នុងតម្លៃ ២៣ ៨០០ ដុល្លារ

·         BYD Sealion 5 Premium ដាក់លក់ក្នុងតម្លៃ ២៦ ៨០០ ដុល្លារ

·         BYD Atto 2 ដាក់លក់ក្នុងតម្លៃ ២១ ៨០០ ដុល្លារ

 

សម្រាប់ព័ត៌មានបន្ថែម ឬចង់ទិញរថយន្ដ BYD ដែលបានរៀបរាប់ខាងលើ លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេប៊ុកផេក BYD Cambodia

 

Photo 2025 05 18 14 28 41

 

២. ក្រុមហ៊ុន GAC

 

ចំពោះរោងចក្ររបស់ក្រុមហ៊ុន GAC វិញគឺមានដំឡើងរថយន្ដចំនួន ៣ ម៉ូដែល ដោយក្នុងនោះរួមមាន៖ GAC GS3 EMZOOM, GAC EMKOO និង GAC GN8។ ក្នុងនោះសម្រាប់តម្លៃដែលដាក់លក់នៅលើទីផ្សារមានដូចខាងក្រោម៖

 

·         រថយន្ដ GAC GS3 EMZOOM ដាក់លក់ក្នុងតម្លៃ១៨ ៩៩៩ ដុល្លារ

·         រថយន្ដ GAC EMKOO ដាក់លក់ក្នុងតម្លៃ ២២ ៩៩៩ ដុល្លារ

·         រថយន្ដ GAC GN8 ដាក់លក់ក្នុងតម្លៃ ៥៥ ០០០ ដុល្លារ

 

803829326 1568972140950145 5089883805984498789 N

 

សម្រាប់លោកអ្នកដែលចង់ទិញរថយន្ដខាងលើយកទៅប្រើប្រាស់ ឬសាកសួរព័ត៌មានលម្អិត​សូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 095 999 029 ឬហ្វេសប៊ុកផេក GAC Cambodia

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia