ក្រុមហ៊ុនចិន ២ នេះបញ្ចេញរថយន្ដថ្មីៗដែលដំឡើងនៅកម្ពុជា ខណៈនេះជាតម្លៃដាក់លក់
Bunthoeun KoemJULY 13 2026352 views

បច្ចុប្បន្ននេះក្រុមហ៊ុន BYD និងក្រុមហ៊ុន GAC ដែលជាយីហោរថយន្ដដ៏ល្បីរបស់ប្រទេសចិន គឺមានរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ ដោយថ្មីៗនេះ ក្រុមហ៊ុនទាំងពីរក៏ទើបនឹងបានបញ្ចេញនូវរថយន្ដថ្មីរបស់ខ្លួនដែលដំឡើងផ្ទាល់នៅកម្ពុជាចូលទៅក្នុងទីផ្សារផងដែរ។

 

១. រថយន្ដ BYD

 

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន BYD Cambodia បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ដថ្មី ២ ម៉ូដែលគឺ៖ BYD Sealion 5 EV ដែលជារថយន្ត SUV អគ្គិសនីសម្រាប់គ្រួសារ និង BYD Shark 6 Advanced ដែលជារថយន្តភីកអាប់ Plug-in Hybrid ខណៈរថយន្ដទាំងពីរនេះសុទ្ធតែត្រូវបានដំឡើងជាលើកដំបូងនៅកម្ពុជា។

 

តាមការបញ្ជាក់ពីក្រុមហ៊ុន សម្រាប់រថយន្ដ BYD Sealion 5 EV ត្រូវបានដាក់លក់ក្នុងតម្លៃ ២៣,៨០០ ដុល្លារ។ ចំណែករថយន្ដ BYD Shark 6 Advanced ដាក់លក់ក្នុងតម្លៃ ៤៣,៨០០ ដុល្លារ។

 

ដូច្នេះសម្រាប់លោកអ្នកដែលទិញរថយន្ដថ្មីទាំង ២ ម៉ូដែលនេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 017 555 924 ឬហ្វេសប៊ុកផេក BYD Cambodia

 

Photo 2026 07 09 13 52 25

 

២. ក្រុមហ៊ុន GAC

 

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន GAC ទើបនឹងបើកដំណើរការដំឡើងរថយន្ដរបស់ខ្លួននៅរោងចក្រស្ថិតនៅក្នុងខេត្ដកំពង់ឆ្នាំង។ ដោយរោងចក្រថ្មីនេះ មានដំឡើងរថយន្ដថ្មីចំនួន ៣ ម៉ូដែលរួមមាន GAC GN8, GAC GS3 EMZOOM និង GAC EMKOO។ យ៉ាងណាមិញ យោងតាមការចេញផ្សាយដោយក្រុមហ៊ុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រថយន្ដទាំងបីម៉ូដែលនោះដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖

 

·         រថយន្ដ GAC GN8 ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ៥៥ ០០០ ដុល្លារ

·         រថយន្ដ GAC GS3 EMOOM ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ១៩ ៩៩៩ ដុល្លារ

·         រថយន្ដ GAC EMKOO ស៊េរីឆ្នាំ ២០២៦ ដាក់លក់ក្នុងតម្លៃ ២៤ ៥០០ ដុល្លារ។

 

ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់រថយន្ដដែលដំឡើងនៅកម្ពុជាខាងលើ អាចសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 095 999 029 / 095 999 026 ឬហ្វេសប៊ុកផេក GAC Cambodia ឬក៏អាចអាចអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត 𝗚𝗔𝗖 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮ដែលស្ថិតនៅ អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕

 

735844514 1322913209507674 1009350732881952866 N (1)

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia