នៅក្នុងអំឡុងពេលខែមេសា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន GAC Cambodia នឹងត្រៀមដំឡើងរថយន្តជាផ្លូវការហើយ ខណៈកាលពីកន្លងទៅ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. បានបណ្តាក់ទុនប្រមាណ ១៩លានដុល្លារអាមេរិកដែលរោងចក្រនេះ គឺមានទីតាំងលើផ្ទៃដី ១១ ហិកតាក្នុងខេត្តកំពង់ឆ្នាំង។
នៅក្នុងនោះដែរ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន GAC Cambodia បានឱ្យដឹងថា ចំពោះរថយន្តដែលត្រូវបានជ្រើសរើសយកមកដំឡើងនៅក្នុងរោងចក្រថ្មីនេះគឺមានចំនួន ៣ម៉ូដែល ដោយមានដូចជា៖ រថយន្ត GN8 (៦៥,០០0 ដុល្លារ), Emzoom (២១,៥០០ ដុល្លារ), Emkoo (២៩,៩៩៩ ដុល្លារ) ។។ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្តដែលតម្លើងនៅខ្មែរនេះគឺមានគុណភាពខ្ពស់ហើយវានឹងផ្តល់ភាពងាយស្រួលក្នុងការទិញយកទៅប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជាផងដែរ។

ដោយឡែក ក្រុមហ៊ុន GAC Cambodia គ្រោងចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តរបស់ខ្លួនជាលើកដំបូងនៅកម្ពុជាដើមឆ្នាំនេះផ្ទាល់តែម្តង។ ដូច្នេះហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ត GAC អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 095 999 029 (𝗞𝗛/𝗘𝗡)/095 999 026 (中文) ឬឆាតទៅកាន់ហ្វេសប៊ុកផេកផ្ទាល់របស់ GAC Cambodia បានផងដែរ។

គួរជម្រាបផងដែរថា នៅពេលដែលរោងចក្រនេះបានលេចរូបរាងជាផ្លូវការ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតឱកាសការងារចន្លោះពី ៤០០ ទៅ ៦០០ កន្លែង និងមានសមត្ថភាពផលិតប្រចាំឆ្នាំពី ១០,០០០ ទៅ ១៥,០០០ គ្រឿងឯណោះដែលនេះជាដំណឹងល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានកំពុងតែស្វែងរកការងារធ្វើនៅក្នុងខេត្តកំពង់ឆ្នាំងផ្ទាល់តែម្តង៕










