ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ថាកម្ពុជានឹងអាចក្លាយជាប្រទេសបែបនេះ ក្នុងតំបន់អាស៊ាន
Kan DaraJANUARY 7 202638 K views

ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងក្លាយជាទីតាំងយុទ្ធសាស្ត្រ និងជាច្រកបើកចូលទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់តំបន់អាស៊ាន នាពេលអនាគត។

 

មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរ អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យសក្តានុពលនានា និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

 

ល

 

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលក្នុងអាណត្តិការងាររបស់លោក បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ លោកជំទាវបានចាត់ទុកវត្តមាន និងសកម្មភាពការទូតរបស់ឯកឧត្តម ជាចំណែកដ៏សំខាន់ក្នុងការបើកផ្លូវឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីឱកាសវិនិយោគរវាងភាគីទាំងពីរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia