នរណាខ្លះកំពុងប្រើ? វេទិកា Telegram អាចប្រឈមបញ្ហាធំៗ៣នេះ ក្រោយស្ថាបនិកត្រូវបានចា.ប់ខ្លួន
Kan DaraSEPTEMBER 4 202411.8 K views

ស្ថាបនិក និងជានាយកប្រតិបត្តិ នៃកម្មវិធី Telegram ត្រូវបានចាប់ខ្លួនភ្លាមៗនៅប្រទេសបារាំងកាលពីប៉ុន្មានថ្ងៃមុន ខណៈនេះជាបញ្ហាធំៗ៣ ដែល Telegram អាចនឹងប្រឈម យោងតាមការឲ្យដឹងពី WIRED Middle East៖

១/. បញ្ហាក្នុងប្រតិបត្តិការ៖ ការចាប់ខ្លួនលោក Pavel Durov អាចបង្កើតភាពខ្វះចន្លោះនៃភាពជាអ្នកដឹកនាំនៅក្នុងវេទិកា Telegram។ លោកបានចូលរួមយ៉ាងស៊ីជម្រៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃ និងដំណើរការធ្វើការសម្រេចចិត្ត។ បើគ្មានការណែនាំរបស់លោក Durov ទេ Telegram អាចប្រឈមមុខនឹងការលំបាកខ្លាំងក្នុងប្រតិបត្តិការ ជាពិសេសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត។

/. រដ្ឋាភិបាលតាមដានខ្លាំង (សម្ពាធផ្នែកច្បាប់) វេទិកា Telegram តែងតែមានជម្លោះជាមួយរដ្ឋាភិបាល ជុំវិញករណីឧក្រិដ្ឋកម្ម។ ការចាប់ខ្លួនលោក Durov អាចជំរុញឱ្យរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគ្រប់គ្រង ឬសូម្បីតែហាមឃាត់វេទិកានេះតែម្តង ជាពិសេសនៅក្នុងប្រទេសដែលវាស្ថិតនៅក្រោមការត្រួតពិនិត្យរួចហើយ។

/. បាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានបញ្ហារ៉ាំរ៉ៃ៖ ជាប្រវត្តិសាស្ត្រ ក្រុមហ៊ុនបច្ចេកវិទ្យាដែលស្ថាបនិកប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ជារឿយៗជួបប្រទះនឹងអស្ថិរភាពក្នុងរយៈពេលខ្លី ប៉ុន្តែអាចងើបឡើងវិញបានប្រសិនបើមានក្រុមគ្រប់គ្រងរឹងមាំ។ តែទោះជាយ៉ាងណា បើស្ថាបនិកមានឥទ្ធិពលខ្លាំងក្នុងក្រុមហ៊ុន ដូចករណីរបស់លោក Durov នោះ វេទិកានេះអាចប្រឈមមុខនឹងបញ្ហារ៉ាំរ៉ៃរយៈពេលវែង។

 

គួរជម្រាបផងដែរថា ក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរបារាំង លោក Pavel Durov ត្រូវបានចោទប្រកាន់ពីបទ មិនបានចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ Telegram បែបឧក្រិដ្ឋកម្ម និងបរាជ័យក្នុងការសហការជាមួយការអនុវត្តច្បាប់លើ ការក្លែងបន្លំ អំពើឆបោក ការជួញដូរគ្រឿងញៀន អំពើរំលោភបំពានផ្លូវភេទលើអនីតិជន  និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត ខណៈបច្ចុប្បន្នវេទិកានេះ មានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia