រដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភប្រេងសាំងជុំទី៣ ដល់ពលរដ្ឋមានបណ្ណសមធម៌ តាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស
Toeuy Hong•NOVEMBER 17 2026•

មួយរយៈចុងក្រោយនេះដោយសារបញ្ហាប្រេងសាំងឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅដល់ប្រជាជនក្រីក្រនិងគ្រួសារងាយរងគ្រោះ ដូច្នេះរាជរដ្ឋភិបាល បានដាក់ចេញនូវកម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដោយបានចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ២០២៦ ដោយធនាគារ វីង ជាដៃគូផ្តល់សេវាបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋ។

 Oi1

នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៦នេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ជុំទី៣បានចាប់ផ្ដើមផ្ដល់ជូនល់ពលរដ្ឋដែលមានបណ្ណសមធម៌និងបណ្ណសម្គាល់គ្រួសាររងហានិភ័យ ដោយពលរដ្ឋដែលមានបណ្ណសមធម៌អាចអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភតាមភ្នាក់ងារ ធនាគារ វីងទូទាំងប្រទេស។

 Sssup

លោក មែល រដ្ឋា ភ្នាក់ងារធនាគារ វីងនៅខណ្ឌកំបូលបានឲ្យដឹងថាដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋមកទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅតាមភ្នាក់ងារធនាគារ វីង ក្នុងនាមលោកជាភ្នាក់ងារ ធនាគារ វីងបានរៀបចំនិងជួយសម្រួលឲ្យពលរដ្ឋទទួលប្រាក់បានលឿនទាន់ពេលវេលា ដោយលោករៀបចំសាច់ប្រាក់ទុកជាមុនសម្រាប់ឲ្យ​ពលរដ្ឋមកដកប្រាក់។ មិនតែប៉ុណ្ណោះ លោកបានណែនាំនិងប្រាប់ពួកគាត់ពីពេលវេលាជាក់លាក់ក្នុងការមកដកប្រាក់ថែមទាំងណែនាំឲ្យពួកគាត់ត្រៀមឯកសារជាស្រេចដើម្បីពួកគាត់ដកប្រាក់បានរហ័សនិងទាន់ពេលវលា។

 Oi6

 សម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភថ្លៃប្រេងសាំងពីរាជរដ្ឋាភិបាលនៅជុំទី៣នេះ ប្រជាពលរដ្ឋបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយពួកគាត់មកដកប្រាក់តាមភ្នាក់ងារធនាគារ វីង រហ័សពោលគឺដកប្រាក់បានក្នុងរយៈពេលត្រឹមតែ២នាទីប៉ុណ្ណោះ។ ហើយប្រាក់ឧបត្ថម្ភនេះបានរួមចំណែកជួយដល់ជីវភាពរស់នៅរបស់ពួកគាត់បានមួយផ្នែកសម្រាប់ការធ្វើដំណើរទៅប្រកបរបរនិងការងារប្រចាំថ្ងៃជាដើម។

 Oi4

គួរបញ្ជាក់ផងដែរថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ កាលពីជុំទី១ទទួលបានលទ្ធផលផ្លែផ្កា និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។ ជាក់ស្តែង ទឹកប្រាក់ជាង ៩០% នៃជុំទី១ ត្រូវបានបើកជូនគ្រួសារគោលដៅ។ ចំណែកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅជុំទី២ មានពលរដ្ឋកម្ពុជាប្រមាណ៤.៦លាននាក់ដែលទទួលបានអត្ថប្រយោជន៍ពីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ ធនាគារ វីង ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាន់ពេលវេលា៕ 

Ssts

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia