នេះជាអត្ថប្រយោជន៍សំខាន់ៗចំនួន ៨ នៃគម្រោងព្រែកជីកហ្វូណនតេជោ ពេលដាក់ឲ្យដំណើរការ
Bunthoeun KoemAUGUST 4 2024928 views

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍឲ្យចេញជារូបរាងនាពេលខាងមុខ ខណៈគម្រោងនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះហើយ បន្ទាប់ពីបានធ្វើការសិក្សាអស់រយៈពេល ២៦ រូចមក។ ដូច្នេះតើពេលគម្រោងផ្លូវទឹកដ៏ធំនេះ លេចជារូបរាងនឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះ?

យោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលកន្លងទៅបានឲ្យដឹងថា ពេលគម្រោងនេះលេចចេញជារូបរាងវានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា៖

១. កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន

២. ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម

៣. ការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត

៤. ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ

៥. ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី១ របស់កម្ពុជា

៦. ការបង្កើតការបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត

៧. ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម

៨. ការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕

A8aa1500 6c9d 46b6 9139 49c835be6a34

6b780af1 Df5e 4ec5 975e B0e4b636c1f3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia