គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ដែលភ្ជាប់ទីតាំង២ នេះនឹងបើកសាងសង់នៅថ្ងៃទី១១ មេសា
Bunthoeun KoemAPRIL 2 2026132 views

 គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ ដោយពិធីបើកការដ្ឋានសាងសង់គម្រោងដ៏ធំនេះធ្វើឡើងនៅ ភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

 

82268ced Fa74 423c 80bd 6684423b6c4d

 

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២ ដែលនឹងបើកការដ្ឋានសាងសង់នៅពេលដ៏ខ្លីខាងមុខនេះមានប្រវែង ១៥៩ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកពោធិ៍ នៃភូមិសាស្ដ្រខេត្ដកណ្ដាល រហូតទៅដល់សមុទ្រខេត្ដកែប។

 

យ៉ាងដើម្បីឲ្យកម្មវិធីប្រព្រឹត្ដិទៅបានរលូន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២នអអផដែរ។

 

658143705 122310793478029244 6863251286982147264 N

 

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ ខណៈគម្រោងនេះចែកចេញជាពីរកំណាត់គឺ៖ កំណាត់ទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងកំណាត់ទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ៕

 

658143741 122310793388029244 5530185295261626279 N

658239979 122204655542442415 7462417392215343251 N

661524781 122310792872029244 8814460736447132825 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia