គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវនាវាចរណ៍ប្រចាំប្រវត្ដិសាស្ដ្រកម្ពុជា តភ្ជាប់ពីផែទឹកសាបទៅកាន់ផែសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុម័តការអនុវត្ដសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សម្រាប់កំណាត់ទី១។ យ៉ាងណានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលក៏នឹងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងកំណាត់ទី២ នេះផងដែរ ដែលមានទីដែលមានទីតាំងស្ថិតនៅ ភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែ។

សូមជម្រាបថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ ខណៈគម្រោងនេះចែកចេញជាពីរកំណាត់គឺ៖ កំណាត់ទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងកំណាត់ទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។
ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកមើលគំរូប្លង់នៃគម្រោងមួយនេះវិញម្ដង មុននឹងការសាងសង់លេចរូបរាងពេញលេញនៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ។ សូមរីករាយទស្សនាវីដេអូដូចខាងក្រោម៖


