ជាទូទៅដើម្បីអាចទទួលបានចំណេះជំនាញផ្នែកសម្អាងកាយគឺត្រូវចំណាយលុយទៅរៀនជាមួយនឹងជាងឬហាងល្បីជាច្រើនទម្រាំទទួលបានជំនាញមួយនេះ ប៉ុន្តែពេលនេះលែងពិបាកចំណាយលុយច្រើនដើម្បីទៅរៀនទៀតហើយ ព្រោះពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបើកវគ្គបណ្តុះបណ្តាលជំនាញសម្អាងកាយដោយឥតគិតថ្លៃរយៈពេល៤ខែពេញ និងមានផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែ។
សម្រាប់វគ្គសិក្សាជំនាញនេះ នឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ហេតុនេះសម្រាប់បងប្អូនដែលស្រឡាញ់និងមានបំណងចង់រៀនជំនាញឆុងកាហ្វេ អាចធ្វើការចុះឈ្មោះចូលរៀនបាន នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388។

គួរបញ្ជាក់ផងដែរថា ក្រៅពីជំនាញសម្អាងកាយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏មានវគ្គបង្រៀនចំនាញផ្សេងទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ ជំនាញធ្វើភេសជ្ជៈ(ឆុងកាហ្វេ និងភេសជ្ជៈ) សហគ្រិនភាព(ការបង្កើតអាជីវកម្មថ្មី) ការក្រឡុកផងដែរ៕



