ចង់បានលុ.យចាយ កុំទុកសៅរ៍ អាទិត្យទំនេរចោល! នេះជារបៀបរកចំណូលក្រៅម៉ោង៤ ដែលគួរធ្វើបើចង់បានចំណូលកើន
ធី ស្រីល័ក្ខJULY 26 2026800 views

បច្ចុប្បន្ននេះ មានបងប្អូនមានចំនួនតែងតែរអ៊ូរទាំថាខំធ្វើការឡើង៣០ថ្ងៃ បើកលុយតែមួយថ្ងៃចាយឡើងខ្ទេច ដែលពាក្យមួយឃ្លានេះគឺតែងតែបានឮយ៉ាងញឹកញាប់បំផុត។ យ៉ាងណាមិញ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមបងប្អូនកុំចាំតែចំណូលមួយប្រភព​​ ជាពិសេសនោះកុំទុកពេលទំនេរចោលបងប្អូនគួរតែបង្កើននៅការងារក្រៅម៉ោងបន្ថែមទៀតដើម្បីបង្កើនចំណូលហើយខាងក្រោមនេះជារបៀបឆ្កឹះលុយទាំង៤ដែលបងប្អូនគួរធ្វើក្នុងឆ្នាំ២០២៦ នេះ៖

 

. ការងារទាក់ទងបច្ចេកវិទ្យា

 អ្នកដែលមានជំនាញបច្ចេកវិទ្យាក៏អាចឆ្លៀតពេលរកចំណូលចេញពីជំនាញរបស់ខ្លួនបន្ទាប់ពីការងារពេញម៉ោងបានដែរ ដូចជាជំនាញ Design, web developer សុទ្ធតែអាចប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើនចំណូលបន្ថែមបាន។ មិនតែប៉ុណ្ណោះការងារទាំងនេះអ្នកធ្វើបានទាំងការងារក្នុងស្រុកនិងក្រៅស្រុកទៀតផង។

 

. លក់ផលិតផល

បច្ចុប្បន្នជាសម័យឌីជីថល ដូច្នេះយើងអាចធ្វើរឿងជាច្រើនបានលើអនឡាញ ដូច្នេះវាអំណោយផលសម្រាប់យើងឆ្លៀតរកចំណូលតាមអនឡាញ ជាពិសេសការលក់ផលិតផលជាដើម។ យ៉ាងណាមិញដើម្បីឲ្យការលក់ផលិតផលទទួលបានផ្លែផ្កា អ្នកគួរកសាងបណ្ដាញសង្គមជាមុនសិន ដូចជា ហ្វេសប៊ុកផេក យូធូប និង Tik Tokជាដើម។ អ្នកត្រូវកសាងកេរ្តិ៍ឈ្មោះឲ្យគេស្គាល់លើបណ្ដាញសង្គមឲ្យគេជឿទុកចិត្ត មានទំនុកចិត្តនោះអ្នកងាយនឹងលក់ផលិតផលលើអនឡាញបាន។

 

. ធ្វើជាបុគ្គលិកក្រៅម៉ោង

ការធ្វើបុគ្គលិកក្រៅម៉ោងនេះដែរអាចមានដូចជាការប្រើកម្លាំងកាយ និងប្រើពេលវេលា ប្រើខួរក្បាល ផងដែរ ដូចជាទៅធ្វើការពេលយប់ថែមម៉ោង២ទៅ៣ម៉ោង ឬធ្វើជាបុគ្គលិកដែលចាយពេលវេលា ធ្វើគម្រោងតូចធំណាមួយៗឱ្យអាជីវកម្មដែលត្រូវការធនធានមនុស្ស ឬធ្វើជាអ្នកឌីហ្សាញរូប ឡូហ្គា លក់ឱ្យអាជីវកម្មផ្សេងៗក៏បាន។

 

. ជំនាញទីផ្សារឌីជីថល

ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនងាកមកប្រើប្រាស់អ៊ីនធឺណេតជាពិសេសនោះគឺម្ចាស់អាជីវ កម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើបណ្តាញសង្គមដូចជា Facebook, Tik Tok និង Instagram ជាដើម។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថល មានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នក ជំនាញនេះដែរ ប្រសិនជាយើងចេះច្បាស់ប្រាកដជា ចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ុនធឺណិតបន្ថែមទៀតបាន ផងដែរ។ អាចទាញចំណូលបានច្រើនពីម្ចាស់អាជីវកម្មដូច្នេះសម្រាប់បងប្អូនដែលចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបន្ថែមទៀតបានផងដែរ។

3

គួរបញ្ជាក់ថា ការរកប្រាក់ចំណូលក្រៅម៉ោងគឺទាមទារឱ្យយើងអត់ធ្មត់ខ្ពស់ តាំងចិត្ត លះបង់ កម្លាំងកាយចិត្ត ពេលវេលា ជំនាញ និងតស៊ូជាខ្លាំងទើបអាចទ្រាំទ្របាន ព្រោះថាការងារពេញ ម៉ោងហត់មួយតង់ហើយ ការងារក្រៅម៉ោងហត់មួយតង់ទៀត ប៉ុន្តែវាអាចបង្រៀនយើងនូវបទ ពិសោធន៍មួយចំនួន ក៏ដូចជាបានចំណូលបន្ថែមដើម្បីទប់ទល់នឹងការចំណាយផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia