ចំណេញលុយ១ពាន់$! វិទ្យាស្ថាន១ បើកបង្រៀនឆុងកាហ្វេ ធ្វើនំនិងជំនាញ៦ទៀតរៀនមិនឱ្យចំណាយលុយសូម្បី១រយ
ធី ស្រីល័ក្ខJULY 7 202319.6 K views

ចំពោះអ្នកដែលចង់សិក្សាជំនាញ បច្ចេកទេស និងផ្នែកអាហារ ហើយកំពុងខ្វះថវិការដើម្បីរៀន ពេលនេះឈប់បារម្ភទៀតទៅ ព្រោះមានវិទ្យាស្ថានជាតិធំមួយនៅភ្នំពេញ កំពុងបើកវគ្គបង្រៀនដោយឥតគិតថ្លៃនៅពេលរៀនចប់ចង់ធ្វើការក៏បាន ចេញទៅរកស៊ីខ្លួនឯងក៏បានដែរ។

ជាក់ស្តែង យោងតាមការចេញផ្សាយដោយ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសជូនដំណឹងដល់កម្មករ កម្មការនីនៅតាមបណ្តារោងចក្រសហគ្រាស និងសាធារណជនទូទៅឱ្យបានជ្រាបថា វិទ្យាស្ថានសូមប្រកាសជ្រើសរើសកម្មករ កម្មការនី និងសាធារណជនដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល៤ខែ លើមុខជំនាញដូចខាងក្រោម៖

១.ការឆុងកាហ្វេ និងភេសជ្ជៈ

២.ការក្រឡុកស្រា

៣.ការដុតនំប៉័ង

៤.ជំនាញម្ហូបខ្មែរ/ថៃ/ជប៉ុន/ចិន

៥.ការថែរក្សាសម្ផស្ស និងសម្អាងកាយ

៦.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ

៧.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ

៨.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសគ្រប់កម្មករ កម្មការនីដែលបានព្យួរការងារ ឬបោះបង់ការងារ និងសាធារណជនទូទៅដែលមិនមានជំនាញ ឬមុខរបរច្បាស់លាស់អាចដាក់ពាក្យសុំចុះឈ្មោះចូលរៀនបានឯកសារភ្ជាប់សម្រាប់ការដាក់ពាក្យ៖ អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ០១ ច្បាប់, សំបុត្រកំណើត (ថតចម្លង) ចំនួន ០១ ច្បាប់,សៀវភៅការងារ (សម្រាប់កម្មករ កម្មការនី/ថតចម្លង) ចំនួន ០១ ច្បាប់,ប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតខ្មែរ (សម្រាប់កម្មករ កម្មការនី/ថតចម្លង) ចំនួន ០១ ច្បាប់, រូបថត ៤គុណ៦ ផ្ទៃពណ៌ខៀវ (ពាក់អាវធំ) ចំនួន ០៦ សន្លឹក។

  • ចំណែក អត្ថប្រយោជន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលគឺ
  • ទទួលបានជំនាញមួយច្បាស់លាស់
  • ទទួលបានសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា
  • មានសមត្ថភាពអាចស្វែងរកការងារធ្វើទទួលបានប្រាក់ខែសមរម្យ
  • មានឱកាសបើកអាជីវកម្មផ្សេងៗ

គួរជម្រាបថា បើលោកអ្នកចាប់អារម្មណ៍អាចទៅដាក់ពាក្យសុំចុះឈ្មោះចូលរៀន ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងតាមទូរស័ព្ទលេខ៖ 011298456 / 093808057 / 010266296 / 077225425 / 069967979  / 098267716៕

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia